• 2017-12-26 19:43:17
  • ប្រដាល់

ពេជ្រ​ ម្ទេសខ្មាំង​ កេរ្តិ៍ឈ្មោះ​រើប​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​មេដាយ​ស៊ីហ្គេម​ និង​កម្មវិធី​ Khmer-Thai Fight

  • 2017-12-26 19:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ ពេជ្រ ​ម្ទេសខ្មាំង​ ថា​ ឥលូវ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ក្រោយ​ពី​ឈ្នះ​ព្រឹត្តិការណ៍​ធំ​ៗ​ ដូច​ជា​មេដាយ​នៅ​ស៊ីហ្គេម​ និង​កម្មវិធី​ប្រដាល់​ដល់​ពេញ​និយម​របស់​ថៃ​(Khmer-Thai Fight)។​

កីឡាករ ពេជ្រ ​ម្ទេសខ្មាំង​

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ ទទួល​ស្គាល់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ពិត​ជា​មាន​កេរ្តិ៍ឈ្មោះ​រើប​ឡើង​ខ្លាំង​ ខុស​ពី​មុន​ដែល​មិន​ទាន់​ឈ្នះ​នៅ​ស៊ីហ្គេម​ ឬ​ Khmer-Thai Fight។​ នៅ​តាម​បណ្ដា​ហ្វេសបុក​មាន​គេ​ស្គាល់​ច្រើន​ ព្រម​ទាំង​ចូលរួម​អបអរ​ទៅ​និង​ជោគជ័យ​ទាំង​នោះ​ ខណៈ​នៅ​តាម​សង្វៀន​នានា​គេ​ចង់​បាន​ទៅ​ប្រកួត​ជា​ហូរហែ​ផង​ដែរ​ ហើយ​ឥលូវ​នេះ​ក៏​មាន​ឈ្មោះ​វៃ​ខ្សែក្រវាត់​ទៀត​ផង។​

កីឡាករ ពេជ្រ ​ម្ទេសខ្មាំង​

កីឡាករ​ល្អ​គ្រប់​ក្បាច់​ខាង​លើ​បន្ត​ថា​ បើ​ទោះ​ជា​មាន​កេរ្តិ៍ឈ្មោះ​ដូច​នេះ​ក៏​មិន​ភ្លេច​ខ្លួន​នោះ​ដែរ​ ពី​ការ​ខំប្រឹង​បន្ថែម​ទៀត​ ព្យាយាម​ហ្វឹកហាត់​មិន​បណ្ដែតបណ្ដោយ​ ព្រោះ​មាន​តែ​ការ​ខំប្រឹង​ដោយ​មិន​បោះបង់​នោះ​ទេ​ទើប​ធ្វើ​ឲ្យ​ខ្លួន​បន្ត​ដំណើរ​ជោគជ័យ​ទៀត។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ពេជ្រ ​ម្ទេខ្មាំង​ ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ បើ​និយាយ​ពី​ប្រដាល់​សកល​វិញ​ក្នុង​ទម្ងន់​៦០គីឡូក្រាម​អាច​ថា​ពិបាក​រក​ដៃ​គូ​ណាស់​នៅ​កម្ពុជា​ រី​ឯ​គុន​ខ្មែរ​ក៏​មិន​ធម្មតា​ដែរ​ពោល​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៥៧គីឡូក្រាម​នៅ​ PNN​ និង​កម្រ​ចាញ់​ណាស់​ពេល​ឡើង​សង្វៀន​ម្ដងៗ។​ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​អ្នក​ប្រដាល់​រូប​នេះ​ក៏​មាន​ឈ្មោះ​វ៉ៃ​ខ្សែក្រវាត់​នៅ​សង្វៀន​ក្នុង​ស្រុក​មួយ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់