
- 2014-11-13 13:00:06
- ប្រដាល់
វ៉ន វីវ៉ា ទម្លាយភាពស្ងប់ស្ងាត់ជុំវិញការមិនឆ្លើយតបតាម Facebook
- 2014-11-13 13:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ា ទម្លាយភាពស្ងប់ស្ងាត់ជុំវិញការមិនឆ្លើយតបតាម Facebook
ចន្លោះមិនឃើញ
អ្នកប្រដាល់ឈ្មោះល្បី វ៉ន វីវ៉ា បានទម្លាយភាពស្ងប់ស្ងាត់តាម Facebook ចំពោះអ្នករិះគន់ដែលលើកឡើងថា លោកជាមនុស្សវាយឫក តែតាមពិតមានអ្នកសួរច្រើនពេកដែលមិនអាចធ្វើឲ្យលោកឆ្លើយតបបាន និងគ្មានទំនេរ។
ចុចអាន៖ វ៉ន វីវ៉ា វ៉ៃនៅសង្វៀន ស៊ន ដាវីន រៀបចំពិធីជប់លៀងនៅផ្ទះមើលតាម TV
លើទំព័រ Facebook អ្នកប្រដាល់រូបនេះបានសរសេរថា ៖«Chat មកអត់ឆ្លើយថាគេឫក មនុស្សអីចឹង ខ្ញុំមិនលេងchatទេ ព្រោះច្រើននាក់ពេក កុំប្រឹងថាឲ្យគេពេក គេមិនទំនេរដូចយើងទេ»។
ការសរសេររបស់អ្នកប្រដាល់ក្បាច់គុនខ្មែរបុរាណ និងជាកីឡាករប្រដាល់សាកលជម្រើសជាតិកម្ពុជាខាងលើទំនងជាមានអ្នកគាំទ្រ និងសារព័ត៌មានច្រើនសាក់សួរព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ប៉ុន្តែកីឡាកររូបនេះមិនឆ្លើយតប ហើយក៏មានអ្នករិះគន់មួយចំនួនថា វ៉ន វីវ៉ាជាមនុស្សឫក។
ចុចអាន៖ វ៉ន វីវ៉ា វ៉ៃនៅសង្វៀន ស៊ន ដាវីន រៀបចំពិធីជប់លៀងនៅផ្ទះមើលតាម TV
មួយរយៈពេលកន្លងទៅនេះ វ៉ន វីវ៉ាបានទទួលរងការវាយប្រហារថាជាកីឡាករឫក ឬក្រអឺតក្រទម ដោយសារខ្លួនមានកេរ្តិ៍ឈ្មោះល្បី។ ម្យ៉ាងវិញលោកក៏ត្រូវបានគេដឹងថាជាកីឡាករម្នាក់ដែលពិបាកទាក់ទងដើម្បីសុំសម្ភាសន៍។
ម្ចាស់ខ្សែក្រវាត់ពិភពលោកISKA វ៉ន វីវ៉ា និងម្ចាស់មេដាយប្រាក់ស៊ីហ្គេម ស៊ន ដាវីន នឹងចូលរោងការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះនៅមជ្ឈមណ្ឌល ម៉ូឌែន៥ អគារ C វេលាម៉ោង៥ល្ងាច បន្ទាប់អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា៕