
- 2018-05-07 21:16:29
- ប្រដាល់
ធឿន ធារ៉ា ទទួលស្គាល់ខ្លួនមិនស្រួលមែន តែបើមានឱកាសចង់ប៉ះ Kitti ម្ដងទៀត
- 2018-05-07 21:16:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន ធារ៉ា ទទួលស្គាល់ខ្លួនមិនស្រួលមែន តែបើមានឱកាសចង់ប៉ះ Kitti ម្ដងទៀត
ចន្លោះមិនឃើញ
អ្នកប្រដាល់ ធឿន ធារ៉ា ទទួលស្គាល់ថាខ្លួនពិតជាមានបញ្ហាសុខភាពពិតមែនមុនការប្រកួតជាមួយ Kitti នៅសង្វៀន Max កាលពីពេលកន្លងទៅនេះ។
មូលហេតុដូច្នេះហើយទើបបានជាការវាយរបស់គេមិនអស់ពីសមត្ថភាព ហើយឆាប់អស់កម្លាំង ធ្វើឱ្យខាងភាគីថៃចាប់ចំណុចខ្សោយបាន វាយយកឈ្នះតែម្ដង។ ប្រសិនបើមានឱកាសលើកក្រោយទៀត ធារ៉ា ចង់ជួបជាមួយ Kitti ម្ដងទៀត ដើម្បីវាយសងសឹក។ រូបគេបញ្ជាក់ថាមិនខ្លាចចំពោះសមត្ថភាពខាងថៃឡើយ បើទោះជាសិស្សប្អូនរបស់ សែន ស្ថាន ម្នាក់នេះមានក្បាច់សម្លាប់ល្អៗយ៉ាងណាក៏ដោយ។
អ្នកប្រដាល់មកពីខេត្តព្រៃវែងខាងលើនេះ បានចាញ់សន្លប់ទឹក២ ពេលប៉ះ Kitti ជើងខ្លាំងរបស់ថៃកន្លងទៅ។ ក្រោយចាញ់ភ្លាម អ្នកជិតស្និទ្ធរបស់គេបញ្ជាក់ភ្លាមៗថា ធារ៉ា មិនបានហ្វឹកហាត់គ្រប់គ្រាន់ទេមុនការប្រកួត ខណៈដែលរូបគេក៏មិនអាចបោះបង់ចោលការប្រកួតនេះបាន ទើបសម្រេចចិត្តឡើងវៃទាំងមិនស្រួលតែម្ដងទៅ៕