
- 2018-06-18 21:51:20
- កីឡាផ្សេងៗ
នៅ៦ថ្ងៃទៀត កម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតជើងឯកកាយវប្បកម្មអាស៊ាន
- 2018-06-18 21:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ៦ថ្ងៃទៀត កម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតជើងឯកកាយវប្បកម្មអាស៊ាន
ចន្លោះមិនឃើញ
កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខនៅសណ្ឋាគារសុខាល័យខេត្តសៀមរាប។ តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបង្ហាញថា ការប្រកួតជើងឯកអាស៊ានកម្រិតអាស៊ាននេះមានចំនួន១២វិញ្ញាសា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាកាយវប្បកម្មកម្ពុជារីកចម្រើនគួរឲ្យកត់សំគាល់ បន្ទាប់ពីមានក្លឹបហាត់ប្រាណកម្រិតស្តង់ដារកាន់តែច្រើន។ កីឡាករកាយវប្បកម្មកម្ពុជាក៏ចេញប្រកួតថ្នាក់តំបន់ និងពិភពលោកជាច្រើនលើកដោយទទួលបានលទ្ធផលគួរទីគាប់ប្រសើរ។ ជាក់ស្តែងកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ កីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជាឈ្នះមេដាយមាសពិភពលោកពីការប្រកួតកាយវប្បកម្មពិភពលោកនៅប្រទេសម៉ុងហ្គោលី៕