
- 2018-06-24 22:00:36
- កីឡាផ្សេងៗ
៨ប្រទេសត្រូវអួតសាច់ដុំគ្នាដណ្តើមមេដាយមាស២០គ្រឿងនៅកម្ពុជា
- 2018-06-24 22:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ប្រទេសត្រូវអួតសាច់ដុំគ្នាដណ្តើមមេដាយមាស២០គ្រឿងនៅកម្ពុជា
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនីពីប្រទេស៨នៅអាស៊ានរាប់បញ្ចូលទាំងកម្ពុជាជាម្ចាស់ផ្ទះត្រូវបង្អួតសាច់ដុំដាក់គ្នាដើម្បីប្រជែងរកមេដាយមាស ប្រាក់ និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
សហព័ន្ធកាយវប្បកម្មកម្ពុជាបានឲ្យដឹងថា ការប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥មាន៨ប្រទេសរាប់បញ្ចូលទាំងម្ចាស់ផ្ទះកម្ពុជា។ ៧ប្រទេសផ្សេងទៀតមានថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាដែលសរុបគ្រូបង្វឹក អ្នកដឹកនាំ កីឡាករ និងកីឡាការិនីចំនួន២៥០នាក់។ គ្រប់គណៈប្រតិភូពីប្រទេសទាំង៧នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានាថ្ងៃទី២៦ ខែមិថុនា នេះដើម្បីរៀបចំប្រភេទទម្ងន់ឲ្យរួចរាល់មុនពេលចាប់ផ្តើមប្រកួតថ្ងៃទី២៧ ខែមិថុនាខាងមុខនេះ។
ការប្រកួតនេះ២០វិញ្ញាសាស្មើនឹង២០មេដាយមាសរាប់បញ្ចូលបុរស និងនារី។ សម្រាប់កម្ពុជាបានដាក់១៧វិញ្ញាសាទាំងបុរស និងនារីដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយ។ ការប្រកួតនេះនឹងរៀបចំធ្វើនៅសណ្ឋាគារសុខាល័យខេត្តសៀមរាប។
វិញ្ញាសាទាំង២០ដូចខាងក្រោម
ប្រភេទ S.E Asian Men’s Bodybuilding Championships មាន៩វិញ្ញាសា
១- វិញ្ញាសា 55kg ចុះក្រោម – Light Fly Weight
២- វិញ្ញាសាទម្ងន់៖ 60kg - Fly Weight
៣- វិញ្ញាសាទម្ងន់៖ 65kg - Bantam Weight
៤- ប្រភេទទម្ងន់ 70kg - Light Weight
៥- វិញ្ញាសាទម្ងន់ 75kg - Welter Weight
៦- វិញ្ញាសាទម្ងន់ 80kg - Light Middle Weight
៧- វិញ្ញាសាទម្ងន់លើ 80kg ឡើង
៨- វិញ្ញាសាយុវជនក្រោមអាយុ២១ឆ្នាំ
៩- វិញ្ញាសាសម្រាប់អាយុ៤០ឆ្នាំឡើង
ប្រភេទ S.E Asian Men’s Athletic Physique Championships មាន៤វិញ្ញាសា
១០- វិញ្ញាសាកម្ពស់ 165cm + 2kg
១១- វិញ្ញាសាកម្ពស់170cm + 4kg
១២- វិញ្ញាសាកម្ពស់ 175cm + 6kg
១៣- វិញ្ញាសាកម្ពស់ចាប់ពី175cm ឡើង + 8kg
ប្រភេទ S.E Asian Men’s Sports Physique Championships មាន៤វិញ្ញាសា
១៤- វិញ្ញាសា 165cm – 100 = Body Weight
១៥- វិញ្ញាសា 170cm – 100 = Body Weight
១៦- វិញ្ញាសា 175 cm – 100 = Body Weight
១៧- វិញ្ញាសាកម្ពស់ចាប់ពី 175cm ឡើង – 100 = Body Weight
១៨- ប្រភេទ S.E Asian Women’s Model Physique Championships (បើកសេរី)
១៩- ប្រភេទនារី S.E Asian Women’s Athletic Physique Championships (បើកសេរី)
២០- ប្រភេទបុរស២នាក់-នារី២នាក់ S.E Asian Mixed Pairs Championships (បើកសេរី)