
- 2018-06-27 19:55:59
- ប្រដាល់
ធឿន ធារ៉ា បង្ហើបប្រាប់ថ្ងៃចូលរោងការ ក្រោយស្គាល់គ្នាអស់២ឆ្នាំមកហើយ
- 2018-06-27 19:55:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន ធារ៉ា បង្ហើបប្រាប់ថ្ងៃចូលរោងការ ក្រោយស្គាល់គ្នាអស់២ឆ្នាំមកហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ពូកែវ៉ៃកែង ធឿន ធារ៉ា បង្ហើបថា នៅមិនយូរនោះទេ នឹងចូលរោងការហើយ បន្ទាប់ពីស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល២ឆ្នាំមកហើយនេះ អាចចន្លោះពីភ្ជុំបិណ្ឌ ឬក៏ចូលឆ្នាំខ្មែរឆ្នាំនេះតែម្ដង។
ធឿន ធារ៉ា បានឲ្យដឹងថា គូដណ្ដឹងរបស់គេជាអ្នកនៅស្រុកភូមិជាមួយគ្នាឯខេត្តព្រៃវែង មិនត្រឹមតែប៉ុណ្ណោះទេ ផ្ទះនៅជិតគ្នាប្រហែល២០០ទៀតផង។ ដោយសារស្គាល់ចិត្តថ្លើមគ្នាក៏យូរមកហើយ ខណៈឪពុកម្ដាយទាំងសង់ខាងក៏បានដឹងឮ និងយល់ព្រមផងនោះ ដូច្នេះមិនយូរទេ អាចថាបើមិនអំឡុងភ្ជុំបិណ្ឌ ឬយ៉ាងយូរបំផុតចូលឆ្នាំខ្មែរនេះឯង។
ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០១៧រូបនេះបន្ថែមថា ប្រាក់បណ្ដាការបានផ្ដល់ឲ្យខាងស្រីខ្លះៗរួមមកហើយ ឥលូវនេះកំពុងសន្សំពីការឡើងសង្វៀនបន្ថែមទៀតដើម្បីបង្គ្រប់ និងឈានចូលដល់ថ្ងៃរៀបការតែម្ដង។
រំលឹកដែរថា កីឡាករ ធឿន ធារ៉ា ជាអ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជាមួយរូបនាពេលបច្ចុប្បន្ននេះ គេស្គាល់កញ្ញា ម៉ី ដែលជាគូដណ្ដឹងប្រហែល ២ឆ្នាំ មកហើយ ពួកគេជាអ្នកអ្នកខេត្តព្រៃវែងជាមួយគ្នា៕