
- 2018-07-02 00:22:16
- ប្រដាល់
ពេជ្រ ម្ទេសខ្មាំង នឹងប៉ះវៀតណាម នៃពានរង្វាន់ស្ដេចថៃបន្តិចទៀតនេះ
- 2018-07-02 00:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង នឹងប៉ះវៀតណាម នៃពានរង្វាន់ស្ដេចថៃបន្តិចទៀតនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងខាងសកល ពេជ្រ ម្ទេសខ្មាំង នឹងត្រូវប៉ះកីឡាករវៀតណាម នៃពានរង្វាន់ស្ដេចថៃ នាពេលបន្តិចទៀតនេះនៅឯទីក្រុងបាងកក។
ពេជ្រ ម្ទេសខ្មាំង ឲ្យដឹងមុននេះថា រូបគេនឹងត្រូវប្រកួតចាំពីម៉ោង២រសៀលនេះតទៅ ដែលត្រូវប៉ះជាមួយជើងខ្លាំងមកពីប្រទេសវៀតណាម នៅប្រកួតដំបូងរបស់គេលើប្រភេទទម្ងន់ ៥៦គីឡូក្រាម។ បើឈ្នះប្រកួតនេះ ប្រហែលប៉ះកីឡាករឥណ្ឌូណេស៊ី ប៉ុន្តែបើចាញ់នោះគឺត្រូវធ្លាក់ពីការប្រកួតត្រឹមនេះហើយ។
ជើងខ្លាំងរបស់កម្ពុជាខាងលើបន្តថា បានឃើញដៃគូគេហ្វឹកហាត់ខ្លះដែរ មើលទៅល្អ តែខ្លួននឹងខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពនាពេលបន្តិចទៀត។
រំលឹកដែរថា កីឡាករកម្ពុជា៣រូប បានទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ King Cup ដោយឡែកកីឡាករពីរនាក់ទៀតនោះប្រកួតចាញ់អស់ទៅហើយ នៅសល់តែ ពេជ្រ ម្ទេសខ្មាំង ម្នាក់ប៉ុណ្ណោះ គេនឹងត្រូវប្រកួតនៅគូទី៨បន្តិចទៀត៕