/5b594c94cca8c_1532578920_medium.jpg)
- 2018-07-25 23:10:13
- ព័ត៌មាន
ចុះឈ្មោះ រត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ នៅអង្គរនៅ? លើកនេះបានម៉ាស្សាជើង ហើយញ៉ាំ WURKZ Free ទៀត!
- 2018-07-25 23:10:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុះឈ្មោះ រត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ នៅអង្គរនៅ? លើកនេះបានម៉ាស្សាជើង ហើយញ៉ាំ WURKZ Free ទៀត!
ចន្លោះមិនឃើញ
កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី ៥ ដែលឧបត្ថម្ភធំដោយភេសជ្ជៈប៉ូវកម្លាំង WURKZ នៅខេត្តសៀមរាបនឹងមកដល់រយៈពេល៩ថ្ងៃខាងមុខ ខណៈការចុះឈ្មោះនឹងបញ្ចប់ត្រឹមថ្ងៃទី ០៣ សីហា ២០១៨ នៅសណ្ឋាគារ អប្សរាអង្គរ ស្ថិតនៅផ្លូវជាតិលេខ ៦ ខេត្តសៀមរាប។
គិតមកត្រឹមថ្ងៃនេះ មានកីឡាករជាតិ និងអន្តរជាតិបានចុះឈ្មោះសរុបជិត ៣០០០ នាក់ហើយ ដែលក្នុងនោះមានអ្នករត់ចម្ងាយ ៣គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ២១ គីឡូម៉ែត្រ និង ៤២ គីឡូម៉ែត្រ។ តាមការព្យាកររបស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាចំនួនអ្នកចុះឈ្មោះអាចនឹងកើនឡើងដល់ទៅ ៤០០០នាក់ មុនការប្រកួតមកដល់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ ខាងមុខ ហើយកីឡាករដែលមកចូលរួមព្រឹត្តិការណ៍នេះមានរហូតទៅដល់ជាង៤០ប្រទេសឯណោះ។
ដោយឡែកសម្រាប់ការរៀបចំសណ្ដាប់ធ្នាប់ និងបច្ចេកទេសសម្រាប់ការរត់នេះ គណៈកម្មការបានរៀបចំរួចរាល់អស់ហើយ ដែលរួមមានទាំងការទំនុកបម្រុង ភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកបរិសុទ្ធកម្ពុជាពីក្រុមហ៊ុន ខ្មែរប៊ែវើរីជីស សម្រាប់កីឡាករទាំងអស់តែម្ដងនៅតាមផ្លូវរត់នីមួយៗ។ ដូច្នេះទាំងគណៈកម្មការរៀបចំការរត់ប្រណាំងម៉ារ៉ាតុង និងដៃគូឧបត្ថម្ភធំភេសជ្ជៈប៉ូវកម្លាំង WURKZ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍កីឡាករទាំងអស់នៅខេត្តសៀមរាប។
ដំណឹងល្អពីភេសជ្ជៈប៉ូវកម្លាំង WURKZ បើខកខានមិនបានហ្វឹកហាត់ឲ្យគ្រប់គ្រាន់ មុនពេលមកចូលរួមរត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ នេះ កុំបារម្ភ ឲ្យតែពិសា WURKZ ដឹងតែដល់ទីតែម្ដង។ ក្រោយពេលរត់ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានកន្លែងម៉ាស្សាជើងអត់គិតលុយឲ្យទៀត ឡូយមួយចប់តែម្ដង។
ជួបគ្នានៅទឹកដីខេត្តសៀមរាប មុខប្រាសាទអង្គរវត្ត ហើយកុំភ្លេចមកកម្ដៅសាច់ដុំនៅមុខឆាកភេសជ្ជៈប៉ូវកម្លាំង WURKZ ឲ្យសោះចាប់ពីម៉ោង ៤ ព្រលឹម មុនពេលរត់៕