• 2018-08-02 20:10:50
  • កីឡា​ផ្សេង​ៗ

ស្អែក​ហ្នឹង​ដល់​មែន​ទែន​ហើយ! កីឡាករ​ជុំវិញ​ពិភព​លោក ​ជួប​គ្នា​រត់​ប្រណាំង​​​ម៉ា​រ៉ា​តុង​នៅ​សៀមរាប​

  • 2018-08-02 20:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​លើក​ទី ៥ ដែល​ឧបត្ថម​ធំ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​​WURKZ នៅ​ខេត្ត​សៀមរាប ចាប់​ផ្តើម​ចែក​ជូន​​​អាវ​កីឡា ​ស្លាក​លេខ និង​បន្ទះ​អេឡិចត្រូ​និក​សម្រាប់​កត់ត្រា​ការ​រត់​របស់​កីឡាករ​ហើយ​ នៅ​សណ្ឋាគារ​អប្សារា​អង្គរ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៦ ខេត្ត​សៀមរាប​ចាប់ពី​ព្រឹក​រហូតដល់ ៦ ល្ងាច​ថ្ងៃ​ទី​៤ សីហា នេះ។

ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកា​គណៈកម្មាធិការ​កីឡា​ជាតិ​អូឡាំពិក ក៏ដូចជា​គណៈកម្មាធិការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នេះ ប្រាប់​ថា៖ "​ទាំង​កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ឈ្មោះ​សរុប​ជិត ៤០០០ នាក់ មកពី​ជុំវិញ​ពិភព​លោក​ជាង ៤០ ប្រទេស ដែល​ក្នុង​នោះ​មាន​អ្នករ​ត់​ចម្ងាយ ៣គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង​ ៤២គីឡូម៉ែត្រ ខ្លះ​បាន​មកដល់​ទឹកដី​ខេត្ត​សៀមរាប​ហើយ រីឯ​ខ្លះ​ទៀត​កំពុង​ធ្វើ​ដំណើរ​​មកដល់​ព្រម​គ្នា​តែ​ម្តង​ដើម្បី​មក​ចូលរួម​ទិវា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រ​ភព​ខ្មែរ​លើក​ទី ៥ នៅមុខ​ប្រាសាទ​អង្គ​រ​វត្ត"។

រូប​ភាព​ពី Page: Cambodia Event Organizer

​លោក​បាន​បន្ត​ទៀត​ផង​ដែរ​ថា សម្រាប់​ការងារ​បច្ចេកទេស​នៃ​ការ​វាស់​ល្បឿន​ក្នុង​ការ​រត់​របស់​កីឡាករ​នីមួយៗ និង​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​តាម​ផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់ ក្រោម​កិច្ចសហការ​ពី​អាជ្ញាធរ​ក្នុង​ខេត្ត​សៀមរាប គឺ​យើង​បាន​ត្រៀម​រួចរាល់​អស់ហើយ ម៉្លោះ​​ឡើយ​រង់​ចាំ​តែ​ព្រឹត្តិការណ៍​ទិវា​រត់​ប្រណាំង​នេះ​កើតឡើង​តែ​ប៉ុណ្ណោះ។ ទាំង​ចំនួន​ភេសជ្ជៈ និង ទឹក​សម្រាប់​ចែក​ជូន​កីឡាករ​ក្នុង​ពេល​រត់​ប្រណាំង ដែល​ឧបត្ថម្ភ​ពី​ប៉ូវ​កម្លាំង WURKZ និង​ទឹកបរិសុទ្ធ​កម្ពុជា Cambodia Water ក៏​បាន​ត្រៀម​គ្រប់​ចំនួន​ហើយ​ដែរ​។

សម្រាប់​មហា​ជន​ដែល​មិនមែន​ជា​កីឡាករ​អាជីព ឬ​កីឡាករ​អាជីព​ក្តី ដែល​មិនបាន​ហ្វឹកហាត់​គ្រប់​គ្រាន់​សម្រាប់​ការ​រត់​ប្រវែង​ឆ្ងាយ​នេះ​គួរតែ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ខ្លះ​មុន​ពេល​រត់ឬ ក្នុង​អំឡុង​ពេ​លរត់ ដើម្បី​អាច​មក​ដល់​ទី​បាន​លឿន​ជាង​ការ​រំពឹង​ទុក​។ ហើយ​ក្រោយពេល​រត់ បើ​មានការ​ស្ពឹក​ស្រ​ពន់ ឈឺ​សាច់​ដុំ​ជើង ក៏​លោកអ្នក​អាច​មក​ទទួល​យក​ការ​ម៉ាស្សា​ជើង​អត់​គិតលុយ​ថែម​ទៀត​នៅ​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ។ លើស​ពី​នេះ បើ​មាន​កម្លាំង​គ្រប់​គ្រាន់​មក​ប្រកួត​ការ​លេង​ហ្គេម​កម្សាន្ត​ទទួល​យក​កាដូ​​អនុស្សាវរីយ៍ ​ស្តង់ WURKZ ទទួល​ស្វាគមន៍​ជានិច្ច​។

​ជួប​គ្នា​នៅ​ទឹកដី​ខេត្ត​សៀមរាប មុខ​ប្រាសាទ​អង្គ​រ​វត្ត ហើយ​កុំភ្លេច​មក​កម្តៅ​សាច់​ដុំ​នៅមុខ​ឆាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​WURKZ ចាប់ពី​ម៉ោង ៤ ព្រលឹម មុន​ពេល​រត់៕

រូប​ភាព​ពី Page: Cambodia Event Organizer

អត្ថបទ៖ សុខណា

មតិយោបល់