
- 2018-09-20 21:00:40
- កីឡាផ្សេងៗ
ជម្រើសជាតិសីដក់ ចេញប្រជែងពានរង្វាន់ King Cup យប់នេះហើយ
- 2018-09-20 21:00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិសីដក់ ចេញប្រជែងពានរង្វាន់ King Cup យប់នេះហើយ
ចន្លោះមិនឃើញ
ក្រុមកីឡាសីដកកម្ពុជា នឹងចេញទៅប្រជែងរកមេដាយក្នុងព្រឹត្តិការណ៍ធំ King Cup នៅឯប្រទេសថៃនាថ្ងៃស្អែកនេះហើយ ដែលមានប្រទេសចូលរួមប្រហែលជាង ៤០។
ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធសីដក់កម្ពុជា បានឲ្យដឹងថា ក្នុងនាមប្រធានសហព័ន្ធសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើនេះ ឲ្យទទួលបានជោគជ័យ។ ទន្ទឹមនិងនេះដែរ ថ្នាក់ដឹកនាំរូបនេះ ក៏បានផ្ដាំផ្ញើ ទៅដល់ក្រុមកីឡាទាំងអស់ ត្រូវប្រុងប្រយ័ត្នគ្រប់ទង្វើកាយវិការទាំងអស់ មិនត្រូវធ្វើអ្វីដែលខុសឆ្គងនានានាំឲ្យគេមើលងាយដល់ជាតិសាសន៍ឡើយ។
កីឡាជាអ្នកការទូតរបស់ប្រទេស គេស្គាល់កម្ពុជាតាមរយៈទង់ជាតិ តាមរយៈការប្រកួតរបស់កីឡាករ កីឡាការិនីនេះហើយ ដូច្នេះត្រូវតែធ្វើខ្លួនឲ្យបានល្អដើម្បីឲ្យគេដឹងថា អត្តពលិកកម្ពុជា ប្រជាជនកម្ពុជាស្លូតបូតត្រឹមត្រូវ។
កម្មវិធីជួបជុំសំណេះសំណាលរវាងប្រធានសហព័ន្ធ រួមទាំងតំណាងក្រសួងយុវជន និងកីឡា ជាមួយអត្តពលិកសីដក់នេះធ្វើឡើងកាលពីរសៀលម្សិលមិញនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នាឱកាសនោះដែរ តំណាងក្រសួងក៏បានផ្ដល់ជូនថវិកាហោប៉ៅដល់គណៈប្រតិភូ និងកីឡាករផងដែរ។ អត្តពលិកទៅចូលរួមសរុបទាំងអស់ ២៦នាក់ ប្រុស១៦ និងស្រី៦ កម្មវិធីនេះនឹងប្រកួតចាប់ពីថ្ងៃទី២៣ ដល់ ៣០ ខែកញ្ញា ២០១៨៕