/5bcc2356a1d52_1540105020_medium.jpg)
- 2018-10-21 00:05:53
- ប្រដាល់
កុំចេះតែហ៊ាន ថៃដេញ សេរីវណ្ណថង ស្ទើរដកឃ្លាមិនរួច ទីបំផុតដេកទឹកទី៤
- 2018-10-21 00:05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន ថៃដេញ សេរីវណ្ណថង ស្ទើរដកឃ្លាមិនរួច ទីបំផុតដេកទឹកទី៤
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ឈិត សេរីវណ្ណថង ទទួលបាន៣ពិន្ទុពីការប្រកួតដណ្តើមខពានរង្វាន់នៅសង្វៀន CNC បន្ទាប់ពីផ្តួលជើងខ្លាំងថៃឲ្យដេកក្រោកលែងរួចក្នុងទឹកទី៤ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ។
កីឡាករថៃ Phit Bunmi បានចាប់ផ្តើមដើរសម្រុកចូលឥតស្រាកស្រានឡើយតាំងពីដើមទឹកដែលស្ទើរតែធ្វើឲ្យជើងខ្លាំងវ័យក្មេងគុនខ្មែរ ឈិត សេរីវណ្ណថង ស្ទើរដកឃ្លាមិនរួច។ ប៉ុន្តែបើនិយាយពីចេញអាវុធវិញ កីឡាករម្ចាស់ផ្ទះកម្ពុជាវាយចេញបានល្អណាស់តាមរយៈការប្រើកែង កណ្តាប់ដៃ និងទាត់ជើងក្រោមជារឿយៗហើយចំគោលដៅល្អៗទៀតផង។ ទោះជាទទួលរងកណ្តាប់ដៃ កែង និងទាត់យ៉ាងណាពី សេរីវណ្ណថង ក៏កីឡាករថៃ Bunmi មិនឈប់បង្អាក់ក្នុងដើរចូលដែរ។ និយាយពីអាវុធវិញ រូបគេចេញមិនសូវចំគោលដៅឡើយ ជាពិសេសការប្រើជង្គង់ និងកែង ដោយសារអ្នកលេងគុនខ្មែរការពារបានល្អ។
ការដើរចូលរបស់គេត្រូវបានបញ្ឈប់នៅទឹកទី៤ បន្ទាប់ពី សេរីវណ្ណថង ទាត់ត្រូវជើងក្រោមច្រើនពោលគឺតាំងពីទឹកទី១រហូតមក។ តាមពិតទៅ កីឡាករថៃម្នាក់នេះជាជើងខ្លាំងមានបទពិសោធច្រើនម្នាក់ដែលធ្លាប់ផ្ដួល ឡុង ជិន ឲ្យសន្លប់កាលពីប៉ុន្មានសប្ដាហ៍មុនក្នុងការប្រកួតសន្សំពិន្ទុនេះដែរ។ ឈិត សេរីវណ្ណថងទទួលបាន៦ពិន្ទុហើយ បន្ទាប់ពីឈ្នះ២ប្រកួត ខណៈ Bunmi មាន៤ពិន្ទុពីការឈ្នះ១ និងចាញ់១៕
ទស្សនាវីដេអូប្រកួត