
- 2018-10-25 19:21:26
- កីឡាផ្សេងៗ
ដឹងតែសប្បាយកប់! មិនដល់ ១០ ថ្ងៃទេ ការប្រណាំងកង់លើភ្នំមកដល់ហើយ ចុះឈ្មោះទៅ ប្រយ័ត្នស្ដាយក្រោយ
- 2018-10-25 19:21:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែសប្បាយកប់! មិនដល់ ១០ ថ្ងៃទេ ការប្រណាំងកង់លើភ្នំមកដល់ហើយ ចុះឈ្មោះទៅ ប្រយ័ត្នស្ដាយក្រោយ
ចន្លោះមិនឃើញ
"កម្មវិធីប្រណាំងកង់ភ្នំកម្ពុជាឆ្នាំ ២០១៨ ជុំទី៤" នឹងធ្វើឡើងក្នុងថ្ងៃទី ៤ វិច្ឆិកា ២០១៨ នេះហើយ ដោយមានទីតាំងនៅលើភ្នំប្រសិទ្ធ ខេត្តកណ្ដាល។ ឯការបិទឈប់ទទួលការចុះឈ្មោះ ក៏កៀកមកដល់មែនទែនដែរ ពោលគឺនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ២០១៨ នេះតែម្ដង។
ដូច្នេះ បើអ្នកស្រឡាញ់វិស័យជិះកង់ទាំងអស់ចង់ចូលរួមកម្មវិធីដែលនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) និងទឹកបរិសុទ្ធកម្ពុជានេះ អាចបន្តចុះឈ្មោះ នៅហាងកង់ Flying Bike 2 ដែលមានអាសយដ្ឋានលើដងវិថី ប៉ាស្ទ័រ ម្ដុំក្រោយវិទ្យាល័យស៊ីសុវត្ថិ។
ជារៀងរាល់ឆ្នាំ "កម្មវិធីប្រណាំងកង់ភ្នំកម្ពុជា" នេះតែងធ្វើឡើង ៥ លើក និងនៅទីតាំងខុសៗគ្នា។ កាលពីលើកទី ១ ការប្រណាំងនេះបានកើតឡើងនៅព្រែកលៀប លើកទី ២ នៅខេត្ត កែប លើកទី ៣ នៅខេត្តកំពង់ស្ពឺ ហើយលើកទី ៤ នេះ គឺភ្នំប្រសិទ្ធិ និងលើកចុងក្រោយនៅ រមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ ។ ដោយឡែកប្រភេទចម្ងាយសម្រាប់ការប្រណាំងនេះគឺរួមមាន៖ A1: 5 ជុំ (17.5km) , A2: 4ជុំ (14Km), B1: 4ជុំ(14km), B2: 3ជុំ (10.5km), C1: 3 ជុំ (12km), C2: 3ជុំ(12km), C3: 2 ជុំ(8km), Master: 2 ជុំ (8km), ស្ត្រី 2 ជុំ (8km), Kids: 4 ជុំ (2km)។
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជាបានលើកឡើងថា៖ "កម្មវិធីប្រណាំងកង់ភ្នំកម្ពុជានេះគឺរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិទោចក្រយាន្តកម្ពុជា ក៏ដូចជាអ្នកស្នេហាវិស័យជិះកង់អោយកាន់តែខ្លាំងឡើងបន្ថែមទៀតសម្រាប់ការប្រកួតអន្តរជាតិនៅតាមបណ្ដាលប្រទេសជិតខាង និង នៅលើឆាកអន្តរជាតិ ក្នុងគោលបំណងលើកមុខមាត់វិស័យកីឡារបស់កម្ពុជាអោយគេស្គាល់កាន់តែច្រើនឡើង"។
រីឯលោក លាង ពៅ អគ្គនាយកក្រុមហ៊ុន Khmer Beverages ហើយក៏ជាអ្នកស្រឡាញ់វិស័យជិះកង់ដ៏ខ្លាំងម្នាក់បានបន្ថែមទៀតថា៖ "ក្រៅពីគោលបំណងស្របជាមួយសហព័ន្ធទោចក្រយាន្តខាងលើ កម្មវីធីនេះយើងនាំមកជូនក្នុងគោលបំណងបន្ថែមគឺសម្រាប់ជំរុញឲ្យយុវជន និង យុវនារីកម្ពុជាចូលរួមរីករាយជាមួយសកម្មភាពកីឡាដើម្បីសុខភាពរឹងមាំ នៅឆ្ងាយពីគ្រឿងញៀន ហើយស្វែងយល់អំពីសក្ដានុពលនៃកម្លាំងកាយរបស់ពួកគេ ហើយវាក៏ជាកម្មវិធីមួយដែលនាំមកនូវភាពសប្បាយផ្ទាល់ខ្លួន ក៏ដូចជា ជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារផងដែរ ព្រោះកម្មវិធីនេះ ក៏មានប្រភេទចម្ងាយសម្រាប់កុមារដែរ"។ លោកបានបន្ថែមទៀតថា៖ "ខ្ញុំសូមលើកទឹកចិត្តឲ្យសាធារណៈជនចូលរួមកម្មវិធីប្រណាំងកង់នេះទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកចូលរួមទាំងអស់គ្នានឹងនឹងទទួលបាននូវភាពរីករាយពីកម្មវិធីនេះ"។
Khmer Beverages ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕