
- 2018-11-13 03:21:54
- ព័ត៌មាន
អបអរសាទរ! ប្រណាំងកង់អន្តរជាតិលើកនេះ ខ្មែរ ដណ្ដើមបានពាន&មេដាយ ៤ គ្រឿង
- 2018-11-13 03:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ប្រណាំងកង់អន្តរជាតិលើកនេះ ខ្មែរ ដណ្ដើមបានពាន&មេដាយ ៤ គ្រឿង
ចន្លោះមិនឃើញ
ជម្រើសជាតិប្រណាំងកង់កម្ពុជាចំនួន៨រូប ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង Wurkz បានត្រឡប់មកដល់កម្ពុជាវិញហើយជាមួយស្នាមញញឹម និង មោទនភាពពីជយលាភីជើងឯក និងមេដាយក្នុងព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិ Mandalay Criterium Bike Race 2018 នៅទីក្រុងម៉ាន់ដាឡាយ ប្រទេសមីយ៉ាន់ម៉ា។
កម្មវិធីនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ និងមានការចូលរួមប្រកួតពីកីឡាករមកពីប្រទេសផ្សេងទៀតដូចជា សឹង្ហបុរី ចិន ឥណ្ឌា ភូមា និងកម្ពុជា។
ក្នុងចំណោមកីឡាករតំណាងកម្ពុជាទាំងអស់ មានបេក្ខជន ៤ រូបទទួលបានលទ្ធផលជោគជ័យ ដោយក្នុងនោះរួមមាន៖
លោក Frank Zogznik ដែលជាគ្រូបង្វឹក និងជាអ្នកដឹកនាំកីឡាករកម្ពុជាទៅកាន់ការប្រកួតខាងលើបានឲ្យដឹងថា៖ “សម្រាប់ការប្រណាំងផ្នែកយុវជនបុរស កីឡាករ គឹម ចន្ធូ ដែលជាជើងឯកឈ្នះពាន ពិតជាធ្វើបានល្អមែនទែន តាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ គឺពុំមានកីឡាករណាមួយអាចតាមទាន់គាត់បានឡើយ។ ក្នុងខណៈដែល កីឡាករ វុន សាវីន និង ប៊ុន សេងប៉ាវ ក៏បានខិតខំយ៉ាងស្វាហាប់ដោយបញ្ចប់ទៅជាមួយនឹងចំណាត់ថ្នាក់លេខ៣ និងលេខ៤ តាមពីក្រោយកីឡាករម្ចាស់ផ្ទះភូមា ដែលទទួលបានចំណាត់ថា្នក់លេខ២"។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនផលិតភេសជ្ជៈកម្លាំង Wurkz បានរៀបរាប់ទាំងទឹកមុខរីករាយថា៖ "យើងពិតជាមានមោទនភាព និងរីករាយបំផុតជាមួយលទ្ធផល ដែលកីឡាករជម្រើសជាតិទោចក្រយាន្តកម្ពុជា បាននាំមកជូនប្រជាពលរដ្ឋកម្ពុជាជាតិមាតុភូមិ និងលើកមុខមាត់វិស័យកីឡាប្រណាំងកង់នេះនៅលើឆាកអន្តរជាតិ"។ "ក្នុងនាមជាម្ចាស់ឧបត្ថម្ភសហព័ន្ធកីឡាទោចក្រយាន្ត យើងសូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករកម្ពុជា គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធ រហូតទៅដល់ការនាំយកជ័យជំនះមកដល់មាតុប្រទេសវិញ និងលើកទឹកចិត្តអោយក្រុមកីឡាករ និងគ្រូបង្វឹកខិតខំបន្តទៀតដើម្បីយកជ័យជំនះផ្សេងទៀតពីអន្តរជាតិនៅពេលខាងមុខ"។ លោកបន្ថែម។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕