• 2018-12-02 20:17:19
  • ព័ត៌មាន

ក្រោយ​បំបែកឯតទគ្គកម្ម​ផ្ទាល់​ខ្លួន នាយក​ក្រុមហ៊ុន​ធំ​មួយ ចង់​បង្កើត​កម្មវិធី Iron Man នៅ​ខ្មែរ

  • 2018-12-02 20:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​អង្គ​រ​វត្ត ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Wurkz និង​ទឹកបរិសុទ្ធ​កម្ពុជា ចប់​មិនទាន់​ទាំង​ផ្ទៀង​លទ្ធ​ផល​បាន​ត្រឹមត្រូវ​ល្អ​នៅឡើយ​ផង ស្រាប់តែ​បុរស​វ័យ ៣៨ ឆ្នាំ​ម្នាក់ ​គឺ​លោក ភីតធើរ លាង (Peter) ដែល​ជា​កីឡាករ​ចូលរួម​រត់​ប្រណាំង​អន្តរជាតិ​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ដែល​នោះ​បាន​បង្ហើប​ប្រាប់​ពី​មហិច្ឆតា​របស់​ខ្លួន​ចង់​បង្កើត​កម្មវិធី Iron Man នៅកម្ពុជា ក្រោយខ្លួន​ធ្វើ​បាន​សម្រេច​នូវ​ការ​តាំងចិត្ត​ជិះ​កង់​ចម្ងាយ ១១៧គីឡូម៉ែត្រ ក្នុង​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ (Bike4Kids)​ កាលពី​ថ្ងៃ​ទី១ ធ្នូ ​នៅមុខ​ព្រះ​លាន​ជុល​ដំ​រី និង​រត់​ម៉ា​រ៉ា​តុង​បញ្ចប់​ចម្ងាយ ២១គីឡូម៉ែត្រ ក្នុង​ទិវា​រត់​ប្រណាំង​កាល​ម្សិលមិញ​នេះ។

រូបស្ដាំ លោក ភីធើរ

​លោក ភី​ត​ធើរ លាង បាន​លើក​ឡើង​ថា៖ "តាម​រយៈ​ការចូលរួម​រត់​ក្នុង ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ឆ្នាំ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា ការ​រៀប​ចំ​ទាំង​ផ្នែក​បច្ចេកទេស​ផ្លូវ និង ការ​ផ្សព្វផ្សាយ ជាទូទៅ​មាន​លក្ខណៈ​ប្រសើរ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ហើយ​ថែមទាំង​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​រហូត​ដល់​ប្រហាក់ប្រហែល ១៥០០០ នាក់​ឯ​ណោះ"។

​លោក​បន្ត​​ថា៖ "ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង​នូវ​ការ​ចូល​រួម​កម្មវិធី​កីឡា​រត់​ប្រណាំង​នេះ​គួរ​ឲ្យ​កត់​សម្គាល់ ខ្ញុំ ​និង​ក្រុម​ការងារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz នឹង​ចាប់​ផ្ដើម​រៀបចំ​ផែនការ​មើល​ទៅលើ​លទ្ធភាព​ដែល​អាច​ទៅ​រួច​ក្នុង​ការ​រៀប​ចំ​កម្មវិធី Iron Man ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​គោល​បំណង​សប្បុរសធម៌ និង​លើកទឹកចិត្ត​អោយ​ប្រជា​ជន​កម្ពុជា​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន និង​ដក​បទពិសោធន៍​នូវ​អ្វី​ដែល​ថ្មី​។​”

កម្មវិធី Iron Man គឺជា​កម្មវិធី​កីឡា​ដែល​មាន ៣ វិញ្ញាសា​សម្រាប់​អត្តពលិក​ម្នាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន ដែល​ក្នុង​នោះ​រួមមាន​កីឡា​ហែល​ទឹក​ចម្ងាយ ៣,៨៦ គីឡូម៉ែត្រ វិញ្ញាសា​ជិះ​កង់​ចម្ងាយ ១៨០ គីឡូម៉ែត្រ និង រត់​ចម្ងាយ ៤២ គីឡូ​ម៉ែត្រ។

លោក ភី​ត​ធើរ គឺ​អ្នក​ស្រឡាញ់​វិស័យ​កីឡា​ខ្លាំង ហើយ​ក៏​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើរិជី​ស ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

សកម្មភាពប្រណាំងកង់ Bike4Kids
សកម្មភាពរត់ម៉ារ៉ាតុង

អត្ថបទ៖ សុខណា

មតិយោបល់