
- 2018-12-30 23:56:08
- កីឡាផ្សេងៗ
សូហ្វតេន្នីស បិទវគ្គបណ្ដុះបណ្ដាលគ្រូមូលដ្ឋាន និងអាជ្ញាកណ្ដាលថ្នាក់ជាតិព្រឹកមិញ
- 2018-12-30 23:56:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេន្នីស បិទវគ្គបណ្ដុះបណ្ដាលគ្រូមូលដ្ឋាន និងអាជ្ញាកណ្ដាលថ្នាក់ជាតិព្រឹកមិញ
ចន្លោះមិនឃើញ
វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្ដាលថ្នាក់ជាតិនៃកីឡាសូហ្វតេន្និសបានបញ្ចប់កាលពីព្រឹកមិញនេះ នៅមជ្ឈមណ្ឌលកីឡាសូហ្វតេន្នីស ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។
ឆ្លងកាត់ការបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានសិក្ខាកាមចំនួន ៣៥ រូបបានចូលរួម។ ថ្លែងក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលនេះឯកឧត្ដម ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធសូហ្វតេន្នីសបានឲ្យដឹងថា នាឆ្នាំក្រោយ នឹងរៀបចំការបើកវគ្គបណ្ដុះបណ្ដាលនេះជាបន្ទាប់ៗ។ ជាពិសេស ឆ្នាំក្រោយៗ នឹងរៀបចំឲ្យបានម៉ត់ចត់ជាងនេះកាន់តែខ្ពស់ ដើម្បីបង្កើនគុណភាពកម្រិតអាជ្ញាកណ្ដាល និងគ្រូបង្វឹកកម្ពុជាឲ្យកាន់តែខ្ពស់ខិតទៅរកកម្រិតអន្តរជាតិនាថ្ងៃអនាគត។
ឯកឧត្ដមខាងលើបញ្ជាក់បន្ថែមថា អាជ្ញាកណ្ដាលកម្រិតអន្តរជាតិកីឡានេះរហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានឡើយ។ កន្លងមកកម្ពុជាក៏ធ្លាប់ម្នាក់អាជ្ញាកណ្ដាលកម្រិតអន្តរជាតិម្នាក់ដែរគឺកញ្ញា យី សុធារី តែដោយសារសហព័ន្ធសម្រេចបញ្ចូល សុធារី ឲ្យមកជាកីឡាករជម្រើសជាតិវិញ ទើបមិនទាន់មានដល់ពេលនេះ៕