
- 2019-01-16 19:40:33
- កីឡាផ្សេងៗ
សហព័ន្ធជឺជីតស៊ូ ចាប់ផ្ដើមរៀបផែនការប្រជែងយកមេដាយស៊ីហ្គេមឆ្នាំនេះទៀតហើយ
- 2019-01-16 19:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធជឺជីតស៊ូ ចាប់ផ្ដើមរៀបផែនការប្រជែងយកមេដាយស៊ីហ្គេមឆ្នាំនេះទៀតហើយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាកំពុងរៀបចំឯកសារ ក៏ដូចជាទំនាក់ទំនងជាមួយខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីដំណើរការនៃការដាក់អត្តពលិករបស់ខ្លួនត្រៀមប្រជែងយកមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។
លោក ខូវ វិវឌ្ឍនា ប្រធានសហព័ន្ធបានឲ្យដឹងថា ឥលូវនេះមិនដឹងថាអាចត្រូវបញ្ជូនកីឡាករ កីឡាការិនីប៉ុន្មាននាក់ទៅចូលរួមក្នុងស៊ីហ្គេមចុងឆ្នាំនេះទេ ខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងតែធ្វើការងារនេះជាមួយភាគីខាងម្ចាស់ផ្ទះហ្វីលីពីន។ ប៉ុន្តែព័ត៌មានមួយចំនួនដូចជាប្រភេទទម្ងន់ប្រកួតគឺបានដឹងអស់ហើយ នៅសប្ដាហ៍ក្រោយសហព័ន្ធនឹងត្រូវប្រជុំជាមួយខាង NOCC ជាថ្មីទៀត។
បុរសសញ្ជាតិខ្មែរ បារាំង រូបនេះបានលើកឡើងទៀតថា បើតាមគម្រោងនោះគឺសហព័ន្ធចង់យកមេដាយឲ្យបាន២គ្រឿងក្នុងព្រឹត្តិការណ៍ខាងលើ។ សហព័ន្ធចង់បញ្ជូនកីឡាករ កីឡាការិនីសរុប ៥នាក់ ដើម្បីទៅប្រកួតនៅហ្វីលីពីន លើកនេះ។
រំលឹកដែរថា កីឡាជឺជីតស៊ូ របស់កម្ពុជាក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ទី១១ ធ្នូ ២០១៩ ផងដែរ៕