
- 2019-02-08 02:51:20
- កីឡាផ្សេងៗ
សូហ្វតេន្នីស ពានសម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះកីឡាកររីកចម្រើនជាងឆ្នាំមុន
- 2019-02-08 02:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេន្នីស ពានសម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះកីឡាកររីកចម្រើនជាងឆ្នាំមុន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតេន្នីសពានសម្ដេចក្រឡាហោម ស ខេង លើកទី៦ បានចាប់ផ្ដើមបើកការប្រកួតកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ដែលគ្រោងបិទវគ្គថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ក្នុងឱកាសបើកកម្មវិធីលោក យី សារិន គ្រូបង្វឹកជម្រើសជាតិសូហ្វតេន្នីសកម្ពុជាបានឲ្យដឹងថា សមត្ថភាពកីឡាករ ដែលចូលរួមឆ្នាំនេះមានការរីកចំរើនជាងកាលពីឆ្នាំមុន ដែលឆ្នាំនេះកីឡាករខ្លាំងទាំងការវាយសេវា ទទួល សេវា កម្លាំង កាយ ពិសេសបច្ចេកទេសរីកចំរើនគួរឲ្យកត់សម្គាល់។ ចំពោះចំនួនចូលរួមឆ្នាំនេះមិនមានភាពខុសប្លែកច្រើនឡើយ ពោលគឺមានប្រដំប្រសង ឆ្នាំមុនៗ។
លោកបន្ថែមថា ការបង្កើតពានក្នុងស្រុកបែបនេះជារឿងល្អមែនទែន សម្រាប់កីឡាករ ពីព្រោះធ្វើឲ្យពួកគេទទួលបានបទពិសោធកាន់តែច្រើន។ ជាងនេះទៅទៀតកីឡាករគ្រប់រូប ក៏អាចរក្សាសមត្ថភាពរបស់ខ្លួន និងអាចដឹងពីសមត្ថភាពរបស់ក្រោយពេលប្រឹងប្រែងហ្វឹកហាត់។
ព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតេន្នីសពានសម្ដេចក្រឡាហោម ស ខេង លើកទី៦ មានក្លឹប និងសមាគមចូលរួមចំនួន ៨ គឺ ក្រសួងមហាផ្ទៃ, អគ្គនគរបាលជាតិ, ក្រសួងការពារជាតិ, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, អង្គការមិត្តសម្លាញ់ និងក្លឹបជប៉ុន។ វិញ្ញាសាប្រកួតមានចំនួន៧គឺ វិញ្ញាសា វាយឯកត្តជន បុរស-នារី, វាយគូរបុរស- នារី, វាយឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ វាយគូរបុរសក្របខ័ណ្ឌ ខ និងវិញ្ញាសា វាយគូរយុវជនអាយុក្រោម១៨ឆ្នាំ៕