
- 2019-07-23 19:17:07
- ព័ត៌មាន
ទីបំផុតសហព័ន្ធបាល់ទាត់អាមេរិកឡាទីនប្រកាសពីការពិន័យលើ Messi
- 2019-07-23 19:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតសហព័ន្ធបាល់ទាត់អាមេរិកឡាទីនប្រកាសពីការពិន័យលើ Messi
ចន្លោះមិនឃើញ
Lionel Messi ដែលរិះគន់ចាស់ដៃលើសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកឡាទីនថាបានរៀបចំពានឲ្យម្ចាស់ផ្ទះប្រេស៊ីលឈ្នះនោះ ពេលនេះត្រូវរងការពិន័យហើយ។
សហព័ន្ធបាល់ទាត់ ដែលហៅកាត់ថា CONMEBOL បានពិន័យមិនឲ្យ Messi លេងចំនួន១ប្រកួតដោយសារបានកាតក្រហមអំឡុងប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ជាមួយ ឈីលី និងផាកចំនួន១៥០០ដុល្លារផ្សេងទៀតជុំវិញការចោទសហព័ន្ធថាពុករលួយ និងរៀបចំប្រកួតទុកជាមុន។
ការពិន័យទាំងពីរខាងលើគឺបិទផ្លូវតវ៉ា មានន័យថាខ្សែប្រយុទ្ធឆ្នើម មកពី Barcelona មិនអាចប្ដឹងឧទ្ធរណ៍បានទេ។ Messi នឹងអវត្តមាន១ប្រកួតនៅក្រុមជម្រើសជាតិ ក្នុងពានផ្លូវការឬមិត្តភាពដែលទទួលស្គាល់ដោយ FIFA ហើយការពិន័យនេះមិនប៉ះពាល់ដល់ប្រកួតក្លឹបអាជីពឡើយ៕