
- 2019-10-17 20:05:56
- ប្រដាល់
យប់នេះដល់ពេល សុខ ធី និង អ៊ូច ធារិទ្ធ ចេញរកពិន្ទុម្ដងហើយខ្សែក្រវាត់គូបូតា
- 2019-10-17 20:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់នេះដល់ពេល សុខ ធី និង អ៊ូច ធារិទ្ធ ចេញរកពិន្ទុម្ដងហើយខ្សែក្រវាត់គូបូតា
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ សុខ ធី និងកូនសិស្សលោក ធី ណារិទ្ធ នឹងត្រូវប្រកួតជុំទី២របស់ខ្លួនជាមួយអ្នកលេងគុនថៃ២រូបប្រជែងយក៣ពិន្ទុនៃវគ្គសន្សំពិន្ទុក្នុងពូលនៅសង្វៀនបាយ័ន។
កាលពីថ្ងៃសុក្រសប្ដាហ៍មុនគឺកីឡាករកម្ពុជា២រូបឈ្នះដៃគូទទួលបាន៣ពិន្ទុម្នាក់បន្ថែមទៀតហើយ ពោល ប៊ុន សុធា ៦ពិន្ទុ ខណៈ ឯម សុធី ក៏មាន៦ពិន្ទុដូចគ្នា។ ដោយឡែកសម្រាប់យប់នេះដល់ភារកិច្ចរបស់ សុខ ធី និង អ៊ូច ធារិទ្ធ ហើយប្រកួតជុំទី២។
សុខ ធី នឹងត្រូវតតាំងជាមួយកីឡាករ ក្រោះផេត ខណៈកីឡាករថៃរូបនេះជុំទី១ ចាញ់ដោយសន្លប់ក្នុងទឹកទី៤របស់ អ៊ូច ធារិទ្ធ។ ចំណែក អ៊ូច ធារិទ្ធ ប៉ះជាមួយជើងខ្លាំង ទ្រីផេត ដែលចាញ់ឈ្នះត្រឹមពិន្ទុជាមួយ សុខ ធី កាលពីជុំទី១។ កូនសិស្សលោក ធី ណារិទ្ធ លើកនេះអាចនឹងពិបាកបន្តិចហើយ ព្រោះអ្នកលេងគុនថៃខាងលើនេះ មានក្បាច់ស្នៀតល្អ ការចេញកណ្ដាប់ដៃបានរហ័ស ហើយចូលចិត្តចេញច្រើនមិននៅស្ងៀមនោះឡើយ ពោលបើអ្នកប្រដាល់ល្មមៗអាចនឹងសន្លប់ដោយការម៉ាត់របស់គេ។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់ខ្សែក្រវាត់គូបូតា ឈានដល់ការបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុហើយនាយប់នេះលើសង្វៀនបាយ័ន។ សុខ ធី ប៉ះ ក្រោះផេត រីឯ អ៊ូច ធារិទ្ធ ប៉ះ ទ្រីផេត។ បច្ចុប្បន្ននេះ ប៊ុន សុធា និង ឯម សុធី ២ប្រកួតឈ្នះទាំងពីរ មាន៦ពិន្ទុក្នុងដៃ ចំណែក សុខ ធី និង អ៊ូច ធារិទ្ធ មាន៣ពិន្ទុ ប្រកួតបាន១ដង៕