
- 2019-11-26 00:48:18
- ប្រដាល់
រូបមន្តថ្មីរបស់បាយ័ន សុខ ធី ប៉ះ ប៊ុន សុធា ព្រោះមិនចង់ឲ្យថៃប៉ះថៃវគ្គផ្ដាច់ព្រ័ត្រដូចកន្លងទៅ
- 2019-11-26 00:48:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តថ្មីរបស់បាយ័ន សុខ ធី ប៉ះ ប៊ុន សុធា ព្រោះមិនចង់ឲ្យថៃប៉ះថៃវគ្គផ្ដាច់ព្រ័ត្រដូចកន្លងទៅ
ចន្លោះមិនឃើញ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតារដូវកាលនេះគឺខ្មែរប៉ះខ្មែរ ចំណែកថៃប៉ះថៃ ដូច្នេះ សុខ ធី នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់មកពីក្រសួងការពារជាតិ ប៊ុន សុធា នៅថ្ងៃទី២០ ធ្នូ ២០១៩ នៅពេលខាងមុខនេះ។
បើតាមក្រុមការងារផ្នែកប្រដាល់របស់សង្វៀនបាយ័នបានឲ្យដឹងថា សម្រាប់រូបមន្តថ្មីនេះខ្មែរប៉ះខ្មែរ ថៃប៉ះថៃគឺមិនមែនជាការសម្រេចតែខាងបាយ័នម្នាក់ឯងនោះទេ គឺមានការប្រជុំ និងមានការយល់ព្រមពីសហព័ន្ធ រួមទាំងតំណាងម្ចាស់ឧបត្ថម្ភចង់បានដូចផងដែរ។ ដោយសារតែវគ្គផ្ដាច់ព្រ័ត្រកន្លងទៅថ្មីៗនេះថៃប៉ះថៃ ការប្រកួតហាក់មិនសូវជក់ចិត្ត មិនសូវល្អដូច្នេះហើយទើបខាងសង្វៀនរបស់លោកសម្រេចបង្កើតរូបមន្តថ្មីដូចខាងលើ។
បើមិនមានការប្រែប្រួលអ្វីនោះទេ សុខ ធី នឹងត្រូវប្រកួតជាមួយ ប៊ុន សុធា ចំណែកថៃ Tripetcht Sor Reungchai និង Phobrak Rithjingjodeng នៅថ្ងៃទី២០ ធ្នូ ២០១៩។ កន្លងទៅថ្មីៗនេះសង្វៀនបាយ័នគឺវគ្គផ្ដាច់ព្រ័ត្រ២កម្មវិធីផ្សេងៗគ្នាគឺថៃប៉ះថៃ ដូចជានៅខារាប៉ាវ ខ្លាឃុនសឺត ប៉ះ ក្រៀងក្រៃ ខណៈកម្មវិធីគូបូតា យុគផេត ប៉ះ ហ្វានិមិត្ត៕