
- 2019-12-05 17:00:00
- ប្រដាល់
សុខ ធី ឬ ប៊ុន សុធា អ្នកណាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រយប់នេះ?
- 2019-12-05 17:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី ឬ ប៊ុន សុធា អ្នកណាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រយប់នេះ?
ចន្លោះមិនឃើញ
យប់នេះនៅសង្វៀនបាយ័នឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រវាងអ្នកប្រដាល់ជាយដែន សុខ ធី និងជើងខ្លាំងមកពីក្រសួងការពារជាតិ ប៊ុន សុធា កីឡាកររូបណាឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា។(រូបភាពក្របខាងក្រៅយកពីហ្វេសបុក ប៊ុន សុធា)
គូនេះពិបាកស្មានបន្តិចព្រោះដល់វគ្គសំខាន់នេះហើយ ម្នាក់ៗសុទ្ធតែហ្វឹកហាត់ខ្លាំង ត្រៀមខ្លួនបានល្អ និងមានរយៈពេលយូររៀងៗខ្លួន អាចនិយាយបានថានរណាក៏ចង់ឡើងវគ្គផ្ដាច់ព្រ័ត្រ ឬក្លាយជាម្ចាស់ខ្សែក្រវាត់នោះដែរ។
អ្នកគាំទ្រខ្លះស្រឡាញ់ សុខ ធី ព្រោះពេញចិត្តនិងទម្រង់វ៉ៃរបស់គេ ឬទុកចិត្តត្រង់មានបទពិសោធច្រើនជាង ប៊ុន សុធា មិនថាការប្រកួតក្នុងស្រុក ឬការប្រឡូកលើសង្វៀនក្រៅស្រុកនោះទេ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួន ក៏គេពេញចិត្តថ្វីដៃ ប៊ុន សុធា ដែរ ដោយសារតែជាកីឡាករកំពុងឡើងកូដ និងមានមហិច្ឆតាខ្ពស់ចង់បានខ្សែក្រវាត់គូបូតាជាលើកទី២ ខណៈស្នៀតកែងរបស់គេមិនអាចប្រហែលបានឡើយ។
មានតែចាំមើលការប្រកួតជាក់ស្ដែងយប់នេះប៉ុណ្ណោះលើសង្វៀនបាយ័ន ចាប់ពីម៉ោង៧យប់តទៅ។ គូពាក់កណ្ដាលផ្ដាច់ព្រ័ត្រទី១ថៃប៉ះថៃ Tripetch និង Phobrak ចំណែកគូទី២ សុខ ធី ប៉ះ ប៊ុន សុធា។ អ្នកទាំង៤នាក់នេះនរណាឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតាទម្ងន់ ៦០គីឡូក្រាម ដែលមានប្រាក់រង្វាន់ដល់ទៅ ២៤លានរៀល៕