
- 2019-12-19 20:32:29
- ប្រដាល់
ប៊ុន សុធា ឬកីឡាករថៃ ជាម្ចាស់ទឹកប្រាក់២៤លានរៀល និងខ្សែក្រវាត់យប់មិញនេះ
- 2019-12-19 20:32:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា ឬកីឡាករថៃ ជាម្ចាស់ទឹកប្រាក់២៤លានរៀល និងខ្សែក្រវាត់យប់មិញនេះ
ចន្លោះមិនឃើញ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតារវាងជើងខ្លាំងគុនខ្មែរ ប៊ុន សុធា និងកីឡាករថៃ Phobrak Rithjingjodeng ឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅយប់ថ្ងៃសុក្រ ទី២០ ខែធ្នូ ២០១៩ លើសង្វៀនបាយ័ន។
លោក ធន់ សុភា គ្រូរបស់ ប៊ុន សុធា បានឲ្យដឹងថា សម្រាប់ការប្រកួតនេះលោករំពឹងរហូតដល់ ៨០% ថាកូនសិស្សអាចនឹងឈ្នះខ្សែក្រវាត់គូបូតា រួមនិងប្រាក់រង្វាន់ ២៤លានរៀលផងដែរ។ ចំពោះការតៀមខ្លួនវិញ បើគិតទៅបានប្រហែល ២-៣ សប្ដាហ៍ដែរទម្រាំដល់ថ្ងៃប្រកួតនេះ។
គ្រូប្រចាំសមាគមក្រសួងការពារជាតិខាងលើនេះបន្តថា ការហ្វឹកហាត់ត្រៀមលើកនេះគឺលោកបានផ្ដល់បច្ចេកទេសច្រើនត្រៀមប៉ះកីឡាករថៃ Phobrak ព្រោះជាកីឡាករល្អប្រយោលម្នាក់។ តែយ៉ាងណាលោក បានប្រាប់កូនសិស្ស និងបំប៉នសុខភាពរួចរាល់ហើយ ខណៈ ប៊ុន សុធា ក៏ខំប្រឹងប្រែង និងស្ដាប់ការណែនាំ មិនដើរផ្ដេសផ្ដាសនោះដែរ។
ការប្រកួតផ្ដាច់ព្រ័ត្ររបស់ ប៊ុន សុធា និង Phobrak នឹងធ្វើឡើងចាប់ពីម៉ោង៧យប់តទៅលើសង្វៀនបាយ័ន ខណៈ សុខ ធី និង Tripetch Sor.Ruengchai ក៏ត្រូវប្រកួតយកលេខ៣ផងដែរ។ អ្នកដែលឈ្នះខ្សែក្រវាត់គូបូតានេះនឹងទទួលបានប្រាក់រង្វាន់ ២៤លានរៀល៕