
- 2020-03-26 19:26:03
- ប្រដាល់
លោក ហ៊ុន ច័ន្ទរាជ្យ លើកពីផលប៉ះពាល់អំពីជំងឺ COVID-19 ដល់វិស័យប្រដាល់គុនខ្មែរ
- 2020-03-26 19:26:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ច័ន្ទរាជ្យ លើកពីផលប៉ះពាល់អំពីជំងឺ COVID-19 ដល់វិស័យប្រដាល់គុនខ្មែរ
ចន្លោះមិនឃើញ
គ្រូប្រដាល់ MMA ហ៊ុន ច័ន្ទរាជ្យ ការកើតមានជំងឺ COVID-19 នេះគឺប៉ះខ្លាំងមែនទែនចំពោះវិស័យប្រដាល់នៅកម្ពុជា កីឡាករ និងក្លឹបសុទ្ធតែបាត់ចំណូល ខណៈប្រជាពលរដ្ឋទូទៅរឹតតែមានទុក្ខលំបាកបន្ថែមទៀត។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា បើនិយាយពីការប៉ះពាល់វិញគឺប៉ះគ្រប់គ្នាគ្រប់វិស័យទាំងអស់មិនថាកីឡា ឬវិស័យផ្សេងៗនោះទេ។ បើចំពោះលោកវិញគឺប៉ះពាល់ខ្លាំងតែម្ដង ដូចជាត្រូវលុបរំសាយកម្មវិធីប្រកួត WLC ចោលតែម្ដង ប៉ុន្តែមិនមែនត្រឹមតែកម្មវិធីនេះទេសូម្បីតែ ONE និងការប្រកួតមួយចំនួនក៏ត្រូវលុបដែរ។
ចំពោះកីឡាករវិញគឺត្រូវបាត់ចំណូលតែម្ដង ដែលពីមុនពួកគេរំពឹងលើការប្រកួតដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ រីឯក្លឹបប្រដាល់វិញដូច្នេះដែរ ពោលតែគ្មានការប្រកួតក៏គ្មានប្រាក់ចូលក្លឹបដែរ។ ខាងស្ថានីយរៀបចំការប្រកួតក៏ដូចគ្នាដែរសុទ្ធតែរងការប៉ះពាល់ពីបញ្ហាជំងឺមួយនេះ តែយ៉ាងណាសុខភាព សុវត្ថិភាពប្រជាពលរដ្ឋជារឿងសំខាន់ ក្នុងកាលៈទេសៈនេះមានតែសាមគ្គីគ្នា ជួយគ្នាទើបប្រសើរ ហើយកុំភ័យស្លន់ស្លោពេកនោះដែរ។
រំលឹកដែរថា ដោយសារជំងឺ COVID-19 នេះបានធ្វើឲ្យប្រទេសមួយចំនួន រួមទាំងកម្ពុជាសុទ្ធតែជួបទុក្ខលំបាកជាច្រើនដល់វិស័យនានាក្នុងនោះបូកនិងប្រដាល់គុនខ្មែរផងដែរ ដោយត្រូវផ្អាកការប្រកួតទាំងអស់តែម្ដង៕