
- 2020-04-23 19:37:06
- ប្រដាល់
ប៉ះគ្នាហើយរសៀលថ្ងៃអាទិត្យនេះ យ៉េន ឌីណា ផល សោភ័ណ្ឌ លើសង្វៀនបាយ័ន
- 2020-04-23 19:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះគ្នាហើយរសៀលថ្ងៃអាទិត្យនេះ យ៉េន ឌីណា ផល សោភ័ណ្ឌ លើសង្វៀនបាយ័ន
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា និងល្បីឈ្មោះដូចគ្នា យ៉េន ឌីណា នឹងត្រូវប្រកួតមិត្តភាពខ្មែរនិងខ្មែរជាមួយអ្នកលេងកែង ផល សោភ័ណ្ឌ លើសង្វៀនបាយ័នរសៀលថ្ងៃអាទិត្យនេះ។
គូនេះអាចថាជារឿងកម្រមួយដែលបានប៉ះគ្នា ព្រោះជាធម្មតាលុះត្រាណាលេងខ្សែក្រវាត់ ឬពានរង្វាន់ណាមួយទើបអាចជួបគ្នា ខណៈការជួបនោះភាគច្រើនវគ្គសំខាន់ទៀតផង។ ប៉ុន្តែសម័យ COVID-19 នេះតម្រូវឲ្យពួកគេជួបគ្នាហើយ។
បើនិយាយពីសមត្ថភាព និងកម្រិតបច្ចេកទេសវិជ្ជាគុនវិញគឺម្យ៉ាងម្នាក់នោះទេ ម្នាក់ចូលចិត្តវ៉ៃហើយវ៉ៃទៀតបើមានចន្លោះផ្ដួលឲ្យសន្លប់តែម្ដង ចំណែកម្នាក់ទៀតវ៉ៃដកវ៉ៃដកតាមដំណើរភាគច្រើនវ៉ៃត្រឹមយកឈ្នះពិន្ទុប៉ុណ្ណោះ។
សម្រាប់ជ័យជម្នះក៏ដូចជាភាគរយនោះរវាង យ៉េន ឌីណា និង ផល សោភ័ណ្ឌ នេះពិបាកស្មានទុកមុនណាស់ ដូចទៅនិងការលើកឡើងខាងលើអញ្ចឹងសុទ្ធតែអ្នកមានបទពិសោធច្រើននិងគ្រងខ្សែក្រវាត់មិនតិចនោះទេ មានតែរង់ចាំមើលការប្រកួតមកដល់ប៉ុណ្ណោះ។ ការប្រកួតរវាងអ្នកទាំងពីរនាក់នេះនឹងចាប់ផ្ដើមពីម៉ោង ១២ថ្ងៃត្រង់តទៅក្នុងថ្ងៃអាទិត្យ៕