
- 2020-05-04 00:31:07
- ប្រដាល់
ហ៊ឹម សារ៉ាន់ ខានឡើងសង្វៀនយូរហើយ ប៉ុន្តែស្នៀតទាត់នៅតែល្អ
- 2020-05-04 00:31:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ឹម សារ៉ាន់ ខានឡើងសង្វៀនយូរហើយ ប៉ុន្តែស្នៀតទាត់នៅតែល្អ
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា ហ៊ឹម សារ៉ាន់ វិលចូលសង្វៀនជាថ្មីកាលពីថ្ងៃសៅរ៍ និងប្រើរន្ទះជើងរបស់ខ្លួនយកឈ្នះសិស្សប្អូន អ៊ុំ កំសត់ ដោយពិន្ទុក្នុងកម្មវិធីប្រដាល់ TV5 ។
ដោយវ័យកាន់តែចាស់ និងកម្លាំងមិនសូវបាន ខណៈការប្រកួតជួបគ្រោះថ្នាក់រហូតប្រហែលមួយឆ្នាំមុននេះ ហ៊ឹម សារ៉ាន់ បានផ្អាកការឡើងសង្វៀនយូរដែរហើយ ងាកទៅប្រឹងប្រែងបម្រើការងារជាទាហាននៅឯស្តាតចាស់ប៉ុណ្ណោះ។ ប៉ុន្តែអំឡុងពេលជំងឺ COVID-19 គេសង្កេតឃើញអ្នកប្រដាល់ចាស់ៗច្រើននាក់ចូលប្រកួតវិញតាមបណ្ដាសង្វៀននានាដែលកំពុងដំណើរការប្រកួតបិទទ្វាប៉ុន្មានសប្ដាហ៍នេះ រួមទាំងកីឡាករ ហ៊ឹម សារ៉ាន់ ផងដែរ។
ការប្រកួតលើកនេះ សារ៉ាន់ ធ្វើបានល្អមែនដោយអាចយកឈ្នះកីឡាករស្រករក្រោយបាន ខណៈការប្រកួតស្ទើរតែមិនចប់ទឹកទី៥ ទៅហើយដោយសារស្នៀតទាត់ផ្កាប់ចាន។ សិស្សគុនសមាគមកីឡាក្រសួងការពារជាតិរូបនេះព្យាយាមទាត់ខាងលើបានច្រើនមែនទែន ស្របពេលទាត់នោះមានត្រូវបាំងខ្លះ និងចូលពេញៗខ្លះ។ ចូលដើមទឹក៤ ហ៊ឹម សារ៉ាន់ ទាត់១ជើងស្ដាំចូល អ៊ុំ កំសត់ ត្រូវអាជ្ញាកណ្ដាលរាប់ដល់៨ទើបអាចបន្តការប្រកួតទៀតបាន។
រំលឹកដែរថា ហ៊ឹម សារ៉ាន់ យកឈ្នះពិន្ទុលើកីឡាករ អ៊ុំ កំសត់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅឯសង្វៀន TV5 ក្នុងជំនួបជាតិ និងជាតិ។ សង្វៀន TV5 ទើបបើកការប្រកួតបាន១សប្ដាហ៍នេះទេ បន្ទាប់ពីផ្ទុះជំងឺ COVID-19 ប៉ុន្មានខែនេះ ៕
វីដេអូប្រកួត៖