
- 2014-11-21 08:36:25
- ព័ត៌មាន
មុនពេលរៀបការ ស៊ន ដាវីន បានសាងស្នាដៃអ្វីខ្លះ?
- 2014-11-21 08:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលរៀបការ ស៊ន ដាវីន បានសាងស្នាដៃអ្វីខ្លះ?
ចន្លោះមិនឃើញ
កីឡាការិនី ស៊ន ដាវីន កើតនៅថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ១៩៩២ក្នុងគ្រួសារជាអ្នកកីឡាដែលមានបងប្អូន៦នាក់ប្រុស ៣នាក់ ស្រី ៣នាក់។ ឱពុកឈ្មោះ ស៊ន ម៉េងហ៊ាង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និង ម្តាយឈ្មោះ សួន ចាន្នី ជាមេផ្ទះ។
សង្ខេបការប្រកួត និងលទ្ធផល -ឆ្នាំ២០០៧ ប្រកួត KOREAN OPEN នៅទីក្រុង សេអ៊ូល ទទួលបានមេដាយមាស១ -ឆ្នាំ២០០៨ ប្រកួត KOREAN OPEN ទទួលបានមេដាយប្រាក់១ -ឆ្នាំ២០០៩ ប្រកួត ASEAN CHAMPIONSHIPS VIETNAM ទទួលបានមេដាយសំរឹទ្ធិ១ -ឆ្នាំ២០១០ ប្រកួត KOREAN OPEN ទទួលបានមេដាយមាស១ និងប្រាក់១ -ឆ្នាំ២០១០ ចូលរួមប្រកួតកីឡា ASEAN Games ពុំទទួលបានលទ្ធផល -ឆ្នាំ ២០១១ ប្រកួត ASEAN CHAMPIONSHIPS នៅកម្ពុជាទទួលបានមេដាយមាស១ -ឆ្នាំ ២០១១ ប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់១ -ឆ្នាំ២០១១ ចូលរួមប្រកួតព្រឹត្តិការណ៍វគ្គជម្រុះ សម្រាប់កីឡាអូឡាំពិកនៅប្រទេសថៃ ទទួលបានចំណាត់ថ្នាក់លេខ៤ ហើយត្រូវបានទទួលសិទ្ធិដែលហៅថា Wild Card ទៅចូលរួមប្រកួតកីឡាអូឡាំពិកលើកទី៣០ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ -ឆ្នាំ ២០១៣ ប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយប្រាក់១ -ឆ្នាំ២០១៤ ប្រកួតកីឡាអាស៊ី (Asian Games) ពុំទទួលបានលទ្ធផលឡើយ
ស៊ន ដាវីន និង វ៉ន វីវ៉ា បង្ហាញរូបជាអ្នកកីឡាក្នុងថ្ងៃមង្គលការ
មើលប្រវត្តិរបស់កីឡាករ វ៉ន វីវ៉ា សូមចុច...Sabay នឹងផ្សាយជូនប្រវត្តិរូបពិស្តារនៅពេលក្រោយទៀត
ប្រភព៖ NOCC