
- 2020-08-30 21:06:23
- ប្រដាល់
អតីតស្ដេចប្រដាល់ខ្មែរ ពន្យល់មូលហេតុគុនខ្មែរសម័យនេះងើបមិនរួចពីជំនាន់លោក
- 2020-08-30 21:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតស្ដេចប្រដាល់ខ្មែរ ពន្យល់មូលហេតុគុនខ្មែរសម័យនេះងើបមិនរួចពីជំនាន់លោក
ចន្លោះមិនឃើញ
អតីតស្ដេចប្រដាល់ខ្មែរលោក អេ ភូថង ពន្យល់មូលហេតុគុនខ្មែរបច្ចុប្បន្នមិនអាចល្អរីកចម្រើន ហួសជំនាន់ដែលលោកនៅប្រកួត។
អតីតស្ដេចប្រដាល់ខ្មែររូបនេះពន្យល់យ៉ាងដូច្នេះថា «បាទ! សម័យនេះកីឡាករវ៉ៃយកតែលុយហ្នឹង។ ជិតដល់ពេលវ៉ៃអ្នកខ្លះមិនហាត់ផងឡើងវ៉ៃ អ្នកខ្លះហាត់បាន១អាទិត្យអីឡើងវ៉ៃដែរ។ ធ្វើចឹងកីឡាករគ្មានអីល្អទេ។ វ៉ៃមិនទាន់បាត់ឈឺខ្លួនផង មានពេលណាហាត់ពេញ ដល់ចឹងឡើងវ៉ៃបានកម្លាំងមកពីណា »។
លោកបន្ថែមថា កីឡាករចង់ល្អ ហាត់ត្រូវតែហាត់ឲ្យពេញ វ៉ៃមួយប្រកួតសម្រាកកន្លះខែ ដើម្បីហាត់ រយៈពេលកន្លះខែហាត់នេះសមរម្យល្មម លុះឡើងវ៉ៃទើបរីកចម្រើនសមត្ថភាព ហើយកីឡាករវ៉ៃទៅឃើញល្អតែម្ដង។ ហេតុផលដែលកីឡាករមិនបានសម្រាកមកពីឥឡូវនេះពួកគេមើលឃើញលុយជាធំពេក ឲ្យតែស្ថានីយទូរទស្សន៍ហៅឡើងវ៉ៃ គឺវ៉ៃមិនគិតពីផលវិបាករបស់ខ្លួន។ ទាំងនេះក៏អាចមកពីកម្រិតជីវភាព និងកម្រៃដែលកីឡាករទទួលបានផងដែរ ដែលជំរុញឲ្យកីឡាករខ្មែរមិនសូវខ្វាយខ្វល់អំពីចំណុចទាំងនេះ។
គ្រប់កីឡាករសុទ្ធតែដឹងដូចគ្នាហ្នឹង ប៉ុន្តែពួកគេមិនសូវថែខ្លួន។ ការថែខ្លួនមុនពេលប្រកួតនេះសំខាន់ជាងអ្វីៗទាំងអស់ សម្រាប់អ្នកប្រដាល់។ នេះជាការបញ្ជាក់របស់លោក អេ ភូថង៕