
- 2020-09-27 21:59:52
- ប្រដាល់
ជើងឯកប៉ះគ្នារដូវកាលទី២ ប្រជុំសុទ្ធតែជើងខ្លាំងត្រូវសងសឹកគ្នា ចំរើន បូរ៉ា សេរីវណ្ណថង
- 2020-09-27 21:59:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកប៉ះគ្នារដូវកាលទី២ ប្រជុំសុទ្ធតែជើងខ្លាំងត្រូវសងសឹកគ្នា ចំរើន បូរ៉ា សេរីវណ្ណថង
ចន្លោះមិនឃើញ
សង្វៀន CNC កម្មវិធីប្រដាល់ «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» រដូវកាលទី២ នេះរឹតតែកក្រើកជាងមុនទៅទៀត ខណៈបេក្ខភាពសុទ្ធតែជើងខ្លាំងប្រចាំទម្ងន់ ៦០គីឡូក្រាម និងជាកីឡាករដែលត្រូវសងសឹកគ្នាផងដែរដូចជា អេលីត ចំរើន ឃីម បូរ៉ា ឈិត សេរីវណ្ណថង ធន់ មករា និងកីឡាករមួយចំនួនទៀត។
តំណាងខាងគោជល់បានឲ្យដឹងថា ដោយសារតែមានការគាំទ្រច្រើនលើសលប់ពីសំណាក់អ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរចំពោះកម្មវិធី «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» នៅរដូវកាលមុន ដូច្នេះហើយទើបរដូវកាលទី២ នេះនាំមកនូវអ្វីដែលពិសេស និងរឹតតែអស្ចារ្យតាមរយៈកីឡាករខ្លាំងៗ បូកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធក៏ដូចជា ចៅក្រម អាជ្ញាកណ្ដាល ឬគ្រូពេទ្យជាដើមសូមធ្វើការឲ្យអស់ពីសមត្ថភាព និងខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានល្អកុំមានភាពឆកល្វែងចំណុចណាមួយឲ្យសោះ។
រំលឹកដែរថា កម្មវិធីប្រដាល់ «អ្នកតស៊ូគោជល់ជើងឯកប៉ះគ្នា» នេះគឺចម្រាញ់យកជើងឯកក្រុមទី១ ទៅប៉ះជើងឯកក្រុមទី២ ដើម្បីដណ្ដើមខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ២០លានរៀល (៥០០០ដុល្លារ) ។ បេក្ខភាពក្រុមទី១ អេលីត ចំរើន ម៉ឺន មេឃា សោម វិឆ័យ និង ឡុង ជិន(ទើបរបួសថ្ងៃសៅរ៍ ទី២៦ កញ្ញា)។ ចំណែកក្រុមទី២ ឃីម បូរ៉ា ឈិត សេរីវណ្ណថង ធន់ មករា និង សេន កុសល។ ការប្រកួតនេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះនៅ CNC៕