/5f86d4769b114_1602671700_medium.jpg)
- 2020-10-14 03:41:37
- ប្រវត្តិ
ប្រធានាធិបតីប្រទេសអាហ្វ្រិកមួយ ធ្លាប់មានប្រវត្តិឈ្នះពាន Ballon d'Or
- 2020-10-14 03:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីប្រទេសអាហ្វ្រិកមួយ ធ្លាប់មានប្រវត្តិឈ្នះពាន Ballon d'Or
ចន្លោះមិនឃើញ
ប្រធានាធិបតីប្រទេសលីបេរីយ៉ា (ប្រទេសនៅអាហ្វ្រិកខាងលិច) លោក George Weah ធ្លាប់មានប្រវត្តិឈ្នះពានបាល់មាស Ballon d'Or កាលពីលោកលេងជាខ្សែប្រយុទ្ធនៃក្លឹប Paris Saint-Germain និងក្លឹប AC Milan នៅឆ្នាំ១៩៩៥។
នៅក្នុងឆ្នាំនោះ គាត់បានបញ្ចប់រដូវកាល ១៩៩៤/៩៥ ជាមួយក្លឹបយក្សបារាំងរដ្ឋធានីប៉ារីស ដោយបានឈ្នះពាន Coup de France និងCoup de la Ligue ព្រមទាំងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុង UEFA Champions League (រកបាន ៧គ្រាប់) ទៀតផង។ គាត់បានផ្ដើមរដូវកាល ១៩៩៥/៩៦ជាមួយនឹងក្លឹបអ៊ីតាលី AC Milan។
លោក Weah បានប្រកបអាជីពបាល់ទាត់រយៈពេលជាង ១៣ឆ្នាំប៉ុណ្ណោះ។ លោកបានលេងនៅ Monaco ក្រោយមកទៅប៉ារីស រួចក៏ទៅលេងនៅ AC Milan បន្ទាប់មកទៅ Chelsea រួចបន្តទៅ Manchester City ហើយក៏បញ្ចប់អាជីពនៅក្លឹបបារាំង Marseille កាលពីឆ្នាំ២០០១។
George Weah បានចូលប្រឡូកនយោបាយតាំងពីឆ្នាំ២០០៣ ហើយលោកបានជាប់ជាសមាជិកព្រឹទ្ធសភាពីឆ្នាំ២០១៥-២០១៨ ហើយក្រោយមកក៏ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០១៨៕