
- 2020-10-18 19:41:44
- ប្រដាល់
សែន រ៉ាដេត ខាំ ខ្លានាង វ៉ៃម្សិលមិញនេះសមជាគូឯកមែនៗ ពេញចិត្តអ្នកគាំទ្រតែម្ដង
- 2020-10-18 19:41:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាដេត ខាំ ខ្លានាង វ៉ៃម្សិលមិញនេះសមជាគូឯកមែនៗ ពេញចិត្តអ្នកគាំទ្រតែម្ដង
ចន្លោះមិនឃើញ
កក្រើកសង្វៀន PNN តែម្ដងម្សិលមិញនេះ សែន រ៉ាដេត ប៉ះ ខាំ ខ្លានាង វ៉ៃពេញចិត្តអ្នកគាំទ្រតែម្ដង ពោលម្នាក់ៗវ៉ៃទាល់តែអស់ខ្យល់ខណៈចប់ការប្រកួតបានត្រឹមស្មើពិន្ទុ។
ការប្រកួតរវាង សែន រ៉ាដេត និង ខាំ ខ្លានាង ម្សិលមិញនេះគឺមានការគាំទ្រច្រើនមែនទែនលើបណ្ដាញសង្គមហ្វេបុកនានា និងលើផេករបស់ PNN ដែលកំពុងឡាយជាដើម។ គ្មានឡើយពាក្យថាមិនល្អមើល មិនជក់ចិត្ត មិនដូចទៅហ្នឹងកីឡាករជួរមុខមួយចំនួនប៉ះគ្នាកន្លងទៅនោះទេ។
ដូចទៅហ្នឹងការសន្យាអីចឹងម្នាក់ៗគឺពិតជាខំប្រឹងប្រែងប្រកួតដោយអស់ពីសមត្ថភាព ពោលចូលទឹកទី១ភ្លាម ពួកគេបើកការវ៉ៃលុកគ្នាគ្មានប្រណីដៃ។ ខ្លានាង ល្អកណ្ដាប់ដៃ រីឯ រ៉ាដេត ល្អទាត់ស្ដាំ ម្នាក់ៗចេញបានច្រើនដូចគ្នា ចំណែកស្នៀតកែងវិញបត់ទៅបត់មកគ្មានខ្លាចបែកបន្តិចឡើយ។
រំលឹកដែរថា ការប្រកួតមិត្តភាពជាតិ និងជាតិរវាង សែន រ៉ាដេត និង ខាំ ខ្លានាង ម្សិលមិញនេះលើសង្វៀន PNN នោះគឺលទ្ធផលបានត្រឹមស្មើពិន្ទុគ្នានោះទេ។ ប៉ុន្តែអ្នកទាំងពីរអ្នកនេះមានរបួសបែកដូចគ្នា៕
វីដេអូប្រកួត៖