
- 2020-10-19 20:01:41
- ប្រដាល់
ខ្លានាង៖ មិនសរសើរមិនបាន សែន រ៉ាដេត អស់ប៉ុនណាក៏ដោយនៅតែដើរចូលវ៉ៃទៀត
- 2020-10-19 20:01:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លានាង៖ មិនសរសើរមិនបាន សែន រ៉ាដេត អស់ប៉ុនណាក៏ដោយនៅតែដើរចូលវ៉ៃទៀត
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់ស្រាល ខាំ ខ្លានាង សរសើរកីឡាករ សែន រ៉ាដេត ថាទោះអស់ស៊ុហ្វប៉ុនណាក៏ដោយនៅតែមានទឹកចិត្តដើរចូលបុកវ៉ៃជានិច្ចតែម្ដង។
ខាំ ខ្លានាង បានប្រាប់លើហ្វេសបុកផេកមួយដឹងថា សម្រាប់ការប្រកួតជាមួយជើងខ្លាំង សែន រ៉ាដេត កាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺពិតជាស្វិតស្វាញមែន និងពិបាកក្នុងការយកឈ្នះតែម្ដង។ ពោលកីឡាករ សែន រ៉ាដេត ជាកីឡាករចិត្តមួយរូប និងមានការតស៊ូខ្លាំងបើទោះជាខ្លួនអស់កម្លាំងស៊ុហ្វយ៉ាងណាក៏ដោយក៏នៅតែដើរចូលវ៉ៃមកលើខ្លួនដដែល។
កូនសិស្សលោក បឺត សំខាន់ ខាងលើបន្តប្រាប់ទៀតថា ស្នៀតល្អបំផុតរបស់ រ៉ាដេត នោះគឺទាត់នេះតែម្ដង ទាត់ចេញលឿនហើយជាប្រភេទកីឡាចិត្តមួយរូប។ នៅកម្ពុជាកម្រមានកីឡាករប្រភេទដូច សែន រ៉ាដេត នេះណាស់។
រំលឹកដែរថា កីឡាករ ខាំ ខ្លានាង ប៉ះ សែន រ៉ាដេត លើកទី១ គឺបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅសង្វៀន PNN។ ជាង៣០ប្រកួតចុងក្រោយនេះ ខាំ ខ្លានាង មិនទាន់មានកីឡាកររូបណាអាចយកឈ្នះបានទេ៕