
- 2020-10-23 00:11:30
- កីឡាផ្សេងៗ
អគ្គលេខាធិការកីឡាវាយកូនឃ្លីលើតុ៖ ការប្រកួតប៉ុន្មានថ្ងៃនេះសមត្ថភាពអ្នកចូលរួមល្អគួរកត់សម្គាល់
- 2020-10-23 00:11:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការកីឡាវាយកូនឃ្លីលើតុ៖ ការប្រកួតប៉ុន្មានថ្ងៃនេះសមត្ថភាពអ្នកចូលរួមល្អគួរកត់សម្គាល់
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ថាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប៉ុន្មានថ្ងៃនេះគឺដំណើរការល្អធម្មតា ខណៈកីឡាករ កីឡាការិនីចូលរួមមានសមត្ថភាពរីកចម្រើនឈ្នះចាញ់តានតឹងតែម្ដង។
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា ការចូលរួមប្រកួតប្រជែងជើងឯកថ្នាក់ជាតិឆ្នាំនេះមានការផុលផុសខ្លាំង និងមានចំនួនច្រើនជាងឆ្នាំមុនៗទៅទៀត។ តាមបណ្ដាក្លឹប សមាគមដែលចូលរួមនេះមានកីឡាករលេចធ្លោច្រើន ការប្រកួតខ្លះសងទៅសងមក និងចំណាយពេលយូរទម្រាំអាចដឹងឈ្នះចាញ់នោះ។
ថ្នាក់ដឹកនាំដែលស្រឡាញ់ខ្លាំងលើកីឡាមួយនេះបន្តប្រាប់ទៀតថា មិនត្រឹមជាការប្រកួតជ្រើសរើសជើងខ្លាំងនោះទេ ជាការប្រមែប្រមូលទាំងធនធានចាស់ៗ និងថ្មីៗបន្ថែម។ ការសម្លឹងឃើញថ្នាលតូចៗដែលចូលរួមនេះគឺជាដំណើរបន្តវែងឆ្ងាយ និងធ្វើឲ្យមានភាពរីកចម្រើនបន្ថែមនៅពេលខាងមុខ។
រំលឹកដែរថា សហព័ន្ធវាយកូនឃ្លីលើតុ បានបើកការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់លើកទី១ របស់ខ្លួនតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ។ កម្មវិធីនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃស្អែកផងដែរ៕