• 2020-12-11 01:47:23
  • ប្រដាល់

មោះ!​ មក​ដឹង​ស្នៀត​គ្រោះថ្នាក់​របស់​ ម៉ឺន​ មេឃា​ មុន​ប៉ះ​ អេលីត​ ចំរើន​

  • 2020-12-11 01:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ឺន​ មេឃា​ បច្ចុប្បន្ន​នេះ​រាប់​ចូល​ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ជា​ពិសេស​ការ​ឈ្នះ​ខ្សែក្រវាត់​ និង​ឈ្នះ​ដៃគូ​បន្តបន្ទាប់​តាម​រយៈ​ស្នៀត​គ្រោះថ្នាក់​កណ្ដាប់ដៃ​ធ្ងន់ៗ។​

ម៉ឺន មេឃា (ខៀវ)

កូន​ប្រុស​លោក​ អេ​ ភូថង​ ខាង​លើ​នេះ​គឺ​រីកចម្រើន​ក៏​ដូច​ជា​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​មែន​ជា​ ហើយ​អាវុធ​ដែល​គ្រោះថ្នាក់​បំផុត​របស់​គេ​ដែល​ជា​ឧបសគ្គ​ អេលីត​ ចំរើន​ នោះ​រួម​មាន​កណ្ដាប់ដៃ​ និង​ស្នៀត​ទាត់​ក្រោម។​

កណ្ដាប់ដៃ៖​ ម៉ឺន​ មេឃា​ មាន​កណ្ដាប់ដៃ​ធ្ងន់​ល្អ​ណាស់​ នេះ​អាច​មក​ពី​អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​ហ្វឹកហាត់​ប្រដាល់​សកល​ជា​មួយ​គ្រូ​ជម្រើស​ជា​ច្រើន​ឆ្នាំ។​ ការ​ប្រើ​កណ្ដាប់​របស់​កីឡាករ​រូប​នេះ​ លឿន​ ធ្ងន់​ និង​ច្បាស់​តែ​ម្ដង​ពោល​បើ​ដៃគូ​មិន​​សូវ​ចាប់​អារម្មណ៍​ ឬ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទេ​ដឹង​តែ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ និង​សន្លប់​បោះបង់​ការ​ប្រកួត​ដោយ​សារ​តែ​ស្នៀត​នេះ។​

ម៉ឺន មេឃា និង អេលីត ចំរើន

រន្ទះ​ជើង៖​ កូន​ប្រុស​លោក​ អេ ​ភូថង​ រូប​នេះ​មិន​ត្រឹម​តែ​ល្អ​ដៃ​នោះ​ទេ​ ពោល​ស្នៀត​ទាត់​ក៏​គ្រោះថ្នាក់​សម្រាប់​ដៃគូ​ផង​ដែរ។​ មេឃា​ ឥលូវ​រឹតតែ​ល្អ​ធាក់​ និង​ទាត់​ធ្ងន់​ នៅ​ដើម​ៗ​ទឹក​ប្រសិន​បើ​ដៃគូ​គិត​តែ​ស្ទាបស្ទង់​ និង​ភ្លេច​គិត​អាច​នឹង​ខូច​ជើង។​ ម្ចាស់​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​រូប​នេះ​ ពូកែ​ទាត់​ជើង​ក្រោម​ ឲ្យ​តែ​បណ្ដោយ​ ឬ​ដាក់​ជើង​ឲ្យ​ទាត់​ញយ​ ដឹង​តែ​ខូច​ជើងហើយព្រោះ​ទាត់​មូយៗ​ធ្ងន់​ល្អ​ណាស់។​

ម៉ឺន មេឃា (ឈ្នះកន្លងទៅ)

ចំណុច​ទាំង​នេះ​ហើយ​ដែល​ជា​គ្រោះថ្នាក់​សម្រាប់​ម្ចាស់​ខ្សែក្រវាត់​មាស​ អេលីត​ ចំរើន​ ក្នុង​ការ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី២​ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន​ CNC ។​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​ កូវីដ​ នា​ថ្ងៃ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ ២០២០​ នេះ​ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​រវាង​ អេលីត​ ចំរើន​ និង​ ម៉ឺន​ មេឃា​ ត្រូវ​លើក​ពេល​ប្រកួត​ដោយ​មិន​ទាន់​បញ្ជាក់​ពេលវេលា​នៅ​ឡើយ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់