
- 2020-12-15 20:16:31
- ប្រដាល់
អីយ៉ា! ចេញមេធំហើយតើ អេ ភូថង៖ អេលីត ចំរើន ប៉ះ មេឃា ឲ្យតែភ្លាត់ខូចដូចគ្នា
- 2020-12-15 20:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! ចេញមេធំហើយតើ អេ ភូថង៖ អេលីត ចំរើន ប៉ះ មេឃា ឲ្យតែភ្លាត់ខូចដូចគ្នា
ចន្លោះមិនឃើញ
អតីតជើងខ្លាំងក្នុងវិស័យគុនខ្មែរ អេ ភូថង ថាការការប្រកួតរវាង អេលីត ចំរើន និង ម៉ឺន មេឃា ឲ្យតែមាននរណាភ្លាត់ស្នៀតបន្តិចគឺខូចដូចគ្នា ព្រោះមានផ្លែល្អ ធ្ងន់ប្រហែលគ្នាថ្ងៃសៅរ៍ ទី១៩ ធ្នូ ២០២០។
បើតាមការលើកឡើងក្នុងការ Live វីដេអូព្រឹកមិញរបស់លោក អេ ភូថង បានសរសើរ អេលីត ចំរើន ថាជាកីឡាករមានផ្លែធ្ងន់ល្អ និងជាអ្នកប្រដាល់ដែលមានមហិច្ឆតាខ្ពស់ដូចឃើញស្រាប់អីចឹង។
លោក អេ ភូថង បន្តលើកឡើងទៀតថា ចំរើន ធ្ងន់ល្អមែន ប៉ុន្តែបើមានអ្នកភ្លាត់ស្នៀតបន្តិចដឹងតែខូចដូចគ្នាមិនថាកូនលោក ឬដៃគូនោះទេ។ យ៉ាងណាអតីតអ្នកប្រដាល់ខាងលើនេះ ឥលូវកំពុងតែបុកបច្ចេកទេសពង្រឹងស្នៀតដល់កូនប្រុសរបស់លោកត្រៀមប្រកួតអាទិត្យនេះ។
រំលឹកដែរថា លោក អេ ភូថង បានបញ្ជាក់ថាថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ២០២០ នេះ ម៉ឺន មេឃា នឹងត្រូវប៉ះ អេលីត ចំរើន ខណៈនេះជាវគ្គផ្ដាច់ព្រ័ត្រក្រុម២ ហើយអ្នកដែលឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមជាមួយ ឃឹម បូរ៉ា បន្តទៀត៕