
- 2020-12-30 20:35:51
- កីឡាផ្សេងៗ
បិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា សកម្មភាពកីឡានឹងចាប់ផ្ដើមវិញបណ្ដើរៗ
- 2020-12-30 20:35:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា សកម្មភាពកីឡានឹងចាប់ផ្ដើមវិញបណ្ដើរៗ
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន ការបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា សកម្មភាពកីឡានឹងចាប់ផ្ដើមឡើងវិញជាបណ្ដើរៗ ប៉ុន្តែធ្វើក្នុងលក្ខណៈប្រុងប្រយ័ត្នខ្ពស់ និងនៅតែសហការជាមួយក្រសួងសុខាភិបាលផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរនឹងចាប់ផ្ដើមរៀបចំធ្វើឡើងវិញនៅពេលឆាប់ៗនេះ។ ប៉ុន្តែការរៀបចំនេះគឺបន្តគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តន៍ការរក្សាអនាម័យក៏ដូចជាប្រុងប្រយ័ត្នខ្ពស់។
អ្នកជំនាញផ្នែកកីឡាខាងលើនេះបន្តលើកឡើងទៀតថា យ៉ាងណាក៏ដោយរាល់សកម្មភាពកីឡាផ្សេងៗ ជាពិសេសព្រឹត្តិការណ៍ធំៗនោះគឺត្រូវប្រុងប្រយ័ត្នខ្ពស់ និងសហការក៏ដូចជាសុំការអនុញ្ញាតពីក្រសួងសុខាភិបាលសិនអាចរៀបចំឡើងទៅបាន។
រំលឹកដែរថា បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍ ២៨ វិច្ឆិកា មកសកម្មភាពកីឡា និងគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទើបតែប្រកាសបិទបញ្ចប់ព្រឹក្តិការណ៍ ២៨ វិច្ឆិកា កាលពីថ្ងៃ ទី២៩ ធ្នូ ឆ្នាំ២០២០៕