
- 2021-01-05 00:41:39
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ នឹងធ្វើការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនឡើងវិញនៅថ្ងៃទី១០ មករា
- 2021-01-05 00:41:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ នឹងធ្វើការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនឡើងវិញនៅថ្ងៃទី១០ មករា
ចន្លោះមិនឃើញ
នេះបើតាមការបង្ហោះផ្សព្វផ្សាយលើផេកផ្លូវការរបស់ Cambodia SEA GAMES 2023 បានបញ្ជាក់ថាសហព័ន្ធកីឡារាំ សម្រេចធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះរយៈពេញមួយថ្ងៃគឺថ្ងៃទី១០ ខែមករា បន្ទាប់ពីលើកពេលជាច្រើនដង។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំ បានឲ្យដឹងថា បន្ទាប់ពីត្រូវលើកពេលប្រកួតជាច្រើនដងកន្លងទៅនេះដោយសារតែជំងឺកូវីដ ឥលូវនេះសហព័ន្ធសម្រេចធ្វើការប្រកួតឡើងវិញហើយនៅថ្ងៃទី១០ មករា។
អគ្គលេខាធិការខាងលើនេះបន្តលើកឡើងទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិនេះគឺធ្វើទៅដូចហ្នឹងទម្រង់នៅស៊ីហ្គេម អីចឹងដែរ ទាំងការដាក់ពិន្ទុតឹងរ៉ឹងម៉ត់ចត់ ពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យត្រូវតាមស្តង់ដារអន្តរជាតិ។ ការធ្វើបែបនេះគឺជំរុញសមត្ថភាពកីឡាករ កីឡាការិនីឲ្យដល់កម្រិតអន្តរជាតិដើម្បីជាការត្រៀមខ្លួនបណ្ដើរៗពីពេលនេះរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រំលឹកដែរថា សហព័ន្ធកីឡារាំកម្ពុជា មិនទាន់បានធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ ឆ្នាំ២០២០ របស់ខ្លួននៅឡើយទេ ដោយសារតែកូវីដ ត្រូវលើកពេលជាច្រើនដងមកហើយ។ ការប្រកួតដែលគ្រោងនឹងធ្វើជាថ្មីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023