
- 2021-01-09 22:28:08
- កីឡាផ្សេងៗ
៥ ក្លឹប ចាប់ផ្ដើមប្រជែងគ្នារកមេដាយជើងឯកថ្នាក់ជាតិ ២០២០ កីឡារាំ នៅព្រឹកនេះ
- 2021-01-09 22:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ក្លឹប ចាប់ផ្ដើមប្រជែងគ្នារកមេដាយជើងឯកថ្នាក់ជាតិ ២០២០ កីឡារាំ នៅព្រឹកនេះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំ បានចាប់ផ្ដើមបើកការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននាព្រឹកមិញនេះហើយក្នុងវិមានពហុកីឡដ្ឋានជាតិ ខណៈក្លឹបចូលរួមចំនួន៥ កំពុងប្រជែងគ្នារកមេដាយយ៉ាងសកម្ម។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំ បានឲ្យដឹងក្នុងពិធីបើកព្រឹកមិញថា នេះជាឱកាសសម្រាប់កីឡាករ កីឡាការិនី ទាំងអស់បានផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក និងដកស្រង់ចំណុចល្អ រួមនិងកង្វះខាតផ្សេងៗផងដែរ។
ប្រធានសហព័ន្ធខាងលើក៏សំណូមពរដល់គណៈកម្មាធិការបច្ចេកទេស អ្នកគ្រប់គ្រងការប្រកួតឲ្យយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំជាពិសេសការដាក់ពិន្ទុគោរពតាមបទបញ្ជានានារបស់សហព័ន្ធកីឡាអន្តរជាតិដើម្បីធានាលើការប្រកួតសុក្រឹតយុត្តិធម៌ ត្រូវតាមស្តង់ដារផងដែរ ដើម្បីឲ្យសមស្រប ទន្ទឹមនិងនេះជាការត្រៀមស៊ីហ្គេម ២០២៣ ទៀតផង។
រំលឹកដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ កីឡារាំ ឆ្នាំ២០២០ នេះគឺមានក្លឹបចូលរួមចំនួន៥ និងត្រូវលេងលេងលើ ១៥ វិញ្ញាសាផ្សេងគ្នា។ ការប្រកួតនេះគឺធ្វើរយៈពេលតែ១ថ្ងៃ គឺថ្ងៃទី១០ ខែមករា ២០២១៕