
- 2021-01-10 17:00:00
- ប្រដាល់
អេ ភូថង ហេតុតែចង់ឲ្យឈ្នះឈរប្រាប់កូនតាំងពីទឹក១ រហូតដល់ទឹក៥
- 2021-01-10 17:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង ហេតុតែចង់ឲ្យឈ្នះឈរប្រាប់កូនតាំងពីទឹក១ រហូតដល់ទឹក៥
ចន្លោះមិនឃើញ
អតីតជើងខ្លាំងគុនខ្មែរលោក អេ ភូថង ហេតុតែចង់ឲ្យកូនប្រុសឈ្នះវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ កាលពីថ្ងៃសៅរ៍ សុខចិត្តនៅឈរប្រាប់កូនតាំងពីទឹកទី១ រហូតបញ្ចប់ការប្រកួត ប៉ុន្តែលទ្ធផលនៅតែមិនគាប់ប្រសើរសោះ។
គេឃើញលោក អេភូថង និងភរិយាគឺនៅឈរខាងក្រោម និងស្រែករហូតផងដែរ ដើម្បីប្រាប់ដល់កូនប្រុសរបស់លោក ម៉ឺន មេឃា ពីការវ៉ៃពីមួយទឹកទៅមួយទឹកដោយមិនខ្លាចនឿយហត់នោះទេ ពោលចង់ឲ្យតែឈ្នះប៉ុណ្ណោះ។ ប៉ុន្តែការខំប្រឹងស្រែកប្រាប់នេះគឺមិនបានជួយឲ្យ ម៉ឺន មេឃា ឈ្នះ ឃឹម បូរ៉ា នោះទេបានត្រឹមជើងឯករងប៉ុណ្ណោះកាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២១ នៅសង្វៀន CNC ។ តោះ! ទស្សនាវីដេអូទាំងអស់គ្នា ៕
វីដេអូ៖