
- 2021-01-11 02:22:57
- កីឡាផ្សេងៗ
ឱ រក្សា ជុំ លីហៀង បង្ហាញមហិច្ឆតាចង់ឈ្នះមេដាយកីឡារាំ នៅស៊ីហ្គេម ជូនកម្ពុជា
- 2021-01-11 02:22:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱ រក្សា ជុំ លីហៀង បង្ហាញមហិច្ឆតាចង់ឈ្នះមេដាយកីឡារាំ នៅស៊ីហ្គេម ជូនកម្ពុជា
ចន្លោះមិនឃើញ
យុវជនឆ្នើមកីឡារាំ ឱ រក្សា ជុំ លីហៀង ថាពួកគេមានគោលដៅ និងមហិច្ឆតាដូចគ្នា គឺចង់ឈ្នះមេដាយស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ ជូនប្រទេសកម្ពុជា។
ឱ រក្សា ជុំ លីហៀង បានឲ្យដឹងថា ជ័យជម្នះមេដាយជើងឯកថ្នាក់នេះជាច្រើនគ្រឿងដែលឈ្នះម្សិលមិញនេះ គឺពិតជាបានធ្វើឲ្យពួកគេមានចិត្តសប្បាយរីករាយជាខ្លាំង និងបានជំរុញឲ្យខ្លួនខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីបានសម្រេចគោលដៅ។
តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ២០២០ នេះពួកគេក៏មើលឃើញពីចំណុចខ្វះខាតមួយចំនួននៅពេលប្រកួតផងដែរ ហើយប្ដេជ្ញាប្រឹងហ្វឹកហាត់កែប្រែឲ្យល្អប្រសើរឡើងវិញ។ អ្នកទាំងពីរនាក់នេះចាប់ផ្ដើមហ្វឹកហាត់បណ្ដើរៗទៀតហើយត្រៀមស៊ីហ្គេម ខាងមុខនេះ។
រំលឹកដែរថា សហព័ន្ធកីឡារាំ ម្សិលមិញនេះបានបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយនៅក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីលើកការប្រកួតជាច្រើនដងដោយសារកូវីដ។ កីឡាការិនី ឱ រក្សា និងកីឡាករ ជុំ លីហៀង បានឈ្នះមេដាយមាស រាំជាគូ និងឈ្នះមេដាយឯកត្តជនជាច្រើនគ្រឿងទៀតផងដែរម្សិលមិញនេះ៕