
- 2021-01-20 22:02:33
- កីឡាផ្សេងៗ
ណយ ផាន់ណា កាយសម្ព័ន្ធកម្ពុជា សមត្ថភាពរីកចម្រើនឈានដល់ការប្រជែងមេដាយអន្តរជាតិ
- 2021-01-20 22:02:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណយ ផាន់ណា កាយសម្ព័ន្ធកម្ពុជា សមត្ថភាពរីកចម្រើនឈានដល់ការប្រជែងមេដាយអន្តរជាតិ
ចន្លោះមិនឃើញ
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ ថាការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ថោង ខុន ទើបបញ្ចប់ទៅនេះបានបង្ហាញពីសមត្ថភាពរីកចម្រើនរបស់ក្រុមកីឡាករ កីឡាការិនី អាចឈានដល់ការប្រជែងយកមេដាយ ស៊ីហ្គេម នៅវៀតណាម។
លោក ណយ ផាន់ណា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ថោង ខុន លើកទី៤ ដែលទើបបញ្ចប់ទៅនេះ គឺកីឡាករ កីឡាការិនី មានការប្រកួតប្រជែងគ្នាខ្លាំងមែនទែន ព្រោះត្រៀមខ្លួនសម្រាប់ ស៊ីហ្គេម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតប្រជែងនេះក៏ជាការបង្ហាញសមត្ថភាពដើម្បីត្រៀមចេញទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន នាពេលខាងមុខ។
អគ្គលេខាធិការ និងជាគ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា តាមការសម្លឹងឃើញគឺកីឡាករ កីឡាការិនី មួយចំនួនមានសមត្ថភាពរីកចម្រើនខ្លាំង ដែលឈានដល់កម្រិតពិន្ទុមួយអាចប្រជែងរកមេដាយបានបណ្ដើរៗហើយជាពិសេស ស៊ីហ្គេម លើកទី៣១ នៅ វៀតណាម ចុងឆ្នាំ២០២១។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់បណ្ឌិត ថោង ខុន លើកទី៤ ហើយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះនៅឯក្នុងពហុកីឡដ្ឋានជាតិ៕