
- 2021-01-25 02:45:23
- កីឡាផ្សេងៗ
លេចមុខពិធីការិនីអធិប្បាយល្បុក្កតោ ប៉ុន្មានថ្ងៃនេះបញ្ចេញថ្វីមាត់មិនចាញ់ប្រុសៗ
- 2021-01-25 02:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខពិធីការិនីអធិប្បាយល្បុក្កតោ ប៉ុន្មានថ្ងៃនេះបញ្ចេញថ្វីមាត់មិនចាញ់ប្រុសៗ
ចន្លោះមិនឃើញ
ពិធីការិនីដែលអធិប្បាយការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០ រយៈពេល៣ថ្ងៃកន្លងទៅ នី លីមហ័ង និយាយការប្រកួតលើកទី១ បង្ហាញថ្វីមាត់មិនធម្មតា លាយជាមួយកាយវិការខ្លះៗទៀតផង។
ពិធីការិនីអធិប្បាយការប្រកួតល្បុក្កតោ ៣ថ្ងៃកន្លងទៅនេះគឺឈ្មោះ នី លីមហ័ង ជាបុគ្គលិកនៅស្ថានីយទូរទស្សន៍ថោន និងជាពិធីការិនីនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន បច្ចុប្បន្ននេះផងដែរ។ ការមកអធិប្បាយការប្រកួតនិយាយល្បុក្កតោប៉ុន្មានថ្ងៃនេះគឺជាលើកទី១ ហើយសម្រាប់រូបគេ ដែលពីមុនត្រឹមជាអ្នកសម្របសម្រួល ឬអមជាមួយពិធីករប៉ុណ្ណោះ។
ការអធិប្បាយល្បុក្កតោលើកទី១ នេះគឺលំបាកខ្លះៗដែរដោយសារតែមិនធ្លាប់ពីមុន ហើយក្បាច់គុននេះមានក្បាច់ស្នៀតច្រើន ដូច្នេះហើយត្រូវការស្វែងយល់ច្រើនទៀតទើបនិយាយបានល្អ។ ដោយសារតែស្រឡាញ់ និងចង់ឲ្យកម្មវិធីដំណើរការដោយរលូនក៏ព្យាយាមធ្វើឲ្យបានល្អរហូតបញ្ចប់។ យ៉ាងណាបើមានឱកាសក្រោយៗទៀតខ្លួនក៏ចង់ធ្វើកិច្ចការនេះបន្តបន្ទាប់ផងដែរ។ លីមហ័ង ក៏សុំការអភ័យទោសពីសំណាក់អ្នកគាំទ្រ និងអ្នកទស្សនាផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡាគុនល្បុក្កតោ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយម្សិលមិញនេះនៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែមករា ២០២១៕
វីដេអូ៖