
- 2021-01-25 19:21:14
- កីឡាផ្សេងៗ
អ៊ូ តារា៖ ការប្រកួតជើងឯកថ្នាក់ជាតិ ២០២០ នេះល្អជាងឆ្នាំមុន ខណៈចំនួនចូលរួមក៏កើន
- 2021-01-25 19:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ូ តារា៖ ការប្រកួតជើងឯកថ្នាក់ជាតិ ២០២០ នេះល្អជាងឆ្នាំមុន ខណៈចំនួនចូលរួមក៏កើន
ចន្លោះមិនឃើញ
លោក អ៊ូ តារា ថាការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ឆ្នាំ២០២០ លើកនេះធ្វើបានល្អ និងចំនួនកីឡាករ កីឡាការិនីចូលរួមច្រើនជាងមុនថែមទៀតផង។
អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោ បានឲ្យដឹងថា ដោយសារតែឆ្នាំនេះមានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជនផងនោះ ធ្វើឲ្យការរៀបចំផ្សេងៗរឹតតែល្អប្រណិត និងដំណើរការបានយ៉ាងល្អ។ សម្រាប់ឆ្នាំនេះគឺមានកីឡាករ កីឡាការិនី រួមហ្នឹងក្លឹបមានការចាប់អារម្មណ៍ និងចូលរួមប្រជែងមេដាយចំនួនច្រើន។
ឯកឧត្ដម ច័ន្ទ សារុន ប្រធានសហព័ន្ធក៏បានឲ្យដឹងដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះគឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនល្បក្កតោ។ នេះក៏ជាការសម្រួចសមត្ថភាពពង្រឹងសមត្ថភាពរបស់កីឡាករផងដែរដើម្បីជាការត្រៀមខ្លួនឲ្យបានល្អនៅស៊ីហ្គេម ២០២៣ ខាងមុខផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡាគុនល្បុក្កតោ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ក្រោយធ្វើឡើងអស់រយៈពេល៣ថ្ងៃ។ សម្រាប់ការចូលរួមនេះមកពី២៤សាលាគុន ត្រូវជា ១៩៣ នាក់ មកពី ១០ រាជធានី-ខេត្ត៕