• 2021-02-06 01:20:51
  • កីឡា​ផ្សេង​ៗ

NOCC៖​ សូម​ឲ្យ​អ្នក​រត់​ប្រណាំង​ដោយ​ស្ម័គ្រ​ចិត្ត​ ប្រកាន់​ភាព​ស្មោះត្រង់​ និង​រត់​ឲ្យ​ចប់​ត្រឹមត្រូវ​

  • 2021-02-06 01:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សូម​ឲ្យ​អ្នក​រត់ប្រណាំង​ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើក ទី២៥​ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ប្រកាន់​នូវ​ភាព​ស្មោះត្រង់​ និង​រត់​ឲ្យ​បាន​ចប់​ត្រឹមត្រូវ​តាម​វិញ្ញាសា​ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​មក​នេះ។​

ទិដ្ឋភាពរត់ឆ្នាំចាស់

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ បាន​ឲ្យ​ដឹង​ថា​ ដូច​ទៅ​ហ្នឹង​ការ​ប្រកាសកន្លង​ទៅ​រួច​ហើយ​ដែល​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​លើក​ ទី២៥​ នេះ​បាន​ប្ដូរ​ទៅ​ជា​រត់​បែប​ស្ម័គ្រចិត្ត​ «Virtual Run»​ ក៏​ចាប់​ផ្ដើម​រត់​ពី​ថ្ងៃ​នេះ​ទៅ​។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​ក៏​សូម​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ចុះឈ្មោះ​ និង​យក​ស្លាក​លេខ​រួច​ហើយ​ជាង​ ៣០០០​នាក់​នោះ​រត់​ឲ្យ​បាន​ចប់​ត្រឹមត្រូវ​តាម​ប្រភេទ​វិញ្ញាសា​ដែល​ខ្លួន​បាន​ចុះ។​ ចំពោះ​អ្នក​ដែល​បាន​រត់​ត្រឹមត្រូវ​រួច​ហើយ​នោះ​កុំ​ភ្លេច​មក​ទទួល​យក​មេដាយ​អនុស្សាវរីយ​​យ៉ាង​ស្រស់​ស្អាត​ដែល​ធ្វើ​រួច​ជាស្រេច។​

តំណាង NOCC​ អរគុណម្ចាស់ឧបត្ថម្ភ

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​កូវីដ​ ថ្មីៗ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើក ទី២៥ ​ត្រូវ​ប្ដូរ​ទៅ​ជា​រត់​បែប​ស្ម័គ្រចិត្ត​ «Virtual Run»​ ដែល​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ ៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់