
- 2021-04-02 05:03:27
- ប្រដាល់
ចូលរួមរំលែកទុក្ខ! កូនសិស្សលោក អេ ភូថង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលទៅថ្លឹងទម្ងន់
- 2021-04-02 05:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមរំលែកទុក្ខ! កូនសិស្សលោក អេ ភូថង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលទៅថ្លឹងទម្ងន់
ចន្លោះមិនឃើញ
នេះបើតាមការបង្ហោះលើហ្វេសបុក ម៉ឺន មេឃា អេ យ៉ានុត និងអ្នកក្នុងវិស័យប្រដាល់គុនខ្មែរមួយចំនួនទៀត បានបញ្ជាក់មុននេះថាកីឡាករឈ្មោះ អាម៉ាប់ ឬហៅថា ចៅសាគូរ៉ា ដែលជាកូនសិស្សលោក អេ ភូថង បានជួបគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញនេះដែលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងររហូតបាត់បង់ជីវិតនៅឯមន្ទីរពេទ្យមុននេះ។ អ្នកប្រដាល់រូបនេះត្រូវទៅថ្លឹងទម្ងន់ដើម្បីប្រកួតជាមួយកូនសិស្សលោក សេន ប៊ុនថេន ផងដែរ។
ចំណែកលោក ហ៊ុន ច័ន្ទរាជ្យ គ្រូប្រដាល់ប្រចាំក្លឹប Cambodian Top Team ក៏បានបង្ហោះនៅហ្វេសបុកផ្ទាល់ខ្លួនអំពីកីឡាករខាងលើនេះដែរ ដែលពីមុនរូបគេក៏ធ្លាប់ស្នាក់នៅក៏ ដួចជាហាត់ជាមួយលោកផងដែរ។ ព័ត៌មានល្អិតយ៉ាងណាទៀតនៅមិនទាន់បានបញ្ជាក់ពីលោក អេ ភូថង ដែលជាគ្រូនៅឡើយទេ៕