
- 2021-05-03 19:16:32
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហាប់គីដូ គ្រោងធ្វើសកម្មភាព២ធំៗក្រោយស្ងប់ កូវីដ ១៩
- 2021-05-03 19:16:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហាប់គីដូ គ្រោងធ្វើសកម្មភាព២ធំៗក្រោយស្ងប់ កូវីដ ១៩
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកពីគម្រោងធំៗចំនួន២ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅពេលណាជំងឺកូវីដ ១៩ ស្ងប់ និងមានការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាល។
លោក គង់ ចាន់ធី អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ដោយសារតែជំងឺកូវីដផ្ទុះខ្លាំងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានធ្វើឲ្យសហព័ន្ធផ្អាកនូវសកម្មភាពការងារជាច្រើន។
តំណាងសហព័ន្ធរូបនេះបន្ថែមទៀតថា ប្រសិនបើស្ងប់កូវីដ ព្រមទាំងមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលឲ្យចាប់ផ្ដើមសកម្មភាពកីឡាឡើងវិញនោះសហព័ន្ធគ្រោងនឹងធ្វើសកម្មភាព ទី១ មហាសន្និបាត និងតែងតាំងទីប្រឹក្សា។ ទី២ បើកសិក្ខាសាលាស្ដីពីការបង្ហាញក្បាច់ស្នៀតពី Master មកពីក្រៅប្រទេស រួមនិងការជួបសំណេះសំណាលជាមួយក្រុមគ្រួសារ ហាប់គីដូ ផងដែរ។
រំលឹកដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុងផ្ទុះខ្លាំងជំងឺ កូវីដ១៩ រហូតត្រូវបានផ្អាកសកម្មភាពកីឡា និងការជួបជុំផ្សេងៗទាំងអស់។ មិនត្រឹមតែប៉ុណ្ណេះទេប៉ុន្មានសប្ដាហ៍នេះភ្នំពេញ និងក្រុងតាខ្មៅក៏មានបម្រាមបិទខ្ទប់ទៀតផងដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ ១៩ ៕