
- 2021-05-18 00:49:10
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំកម្ពុជា បង្ហើបចំនួនកីឡាករ កីឡាការិនី ត្រូវទៅស៊ីហ្គេមចុងឆ្នាំនេះ
- 2021-05-18 00:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំកម្ពុជា បង្ហើបចំនួនកីឡាករ កីឡាការិនី ត្រូវទៅស៊ីហ្គេមចុងឆ្នាំនេះ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បង្ហើបថាគម្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ៦គូ ដើម្បីត្រៀមចូលរួមប្រជែងមេដាយនៅ ស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាម ចុងឆ្នាំនេះ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា បើតាមគម្រោងរបស់សហព័ន្ធគឺនឹងបញ្ជូនកីឡាករ កីឡាការិនីចំនួន៦គូ ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម។ ប៉ុន្តែគម្រោងនេះមិនទាន់ច្បាស់ការណ៍នោះទេ គឺនៅរង់ចាំខាងម្ចាស់ផ្ទះវៀតណាម ផ្ញើសៀវភៅបច្ចេកទេសប្រកួត (Technical handbook) មកសិនទើបសម្រេចថាបញ្ជូនប៉ុន្មាននាក់ទៅឲ្យប្រាកដ។
រំលឹកដែរថា ចុងឆ្នាំ២០២១ អំឡុងខែវិច្ឆិកា-ធ្នូ នេះស៊ីហ្គេម លើកទី៣១ នឹងធ្វើឡើងនៅឯប្រទេសវៀតណាម។ ដោយឡែកសហព័ន្ធកីឡារាំកម្ពុជា ក៏នឹងត្រូវទៅចូលរួមប្រជែងមេដាយជូនប្រទេសកម្ពុជាផងដែរ។ ស៊ីហ្គេម លើកទី៣១ នេះកម្ពុជានឹងបញ្ជូន ៣២ប្រភេទកីឡាទៅចូលរួម៕