
- 2021-05-28 22:57:25
- ប្រដាល់
ដំណឹងល្អ! ម្ចាស់មេដាយស៊ីហ្គេម ឡៅ ចិត្រា ជាពីជំងឺកូវីដ ១៩ វិញហើយ...
- 2021-05-28 22:57:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ម្ចាស់មេដាយស៊ីហ្គេម ឡៅ ចិត្រា ជាពីជំងឺកូវីដ ១៩ វិញហើយ...
ចន្លោះមិនឃើញ
ជើងខ្លាំងគុនខ្មែរមកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា នៅមុននេះបានជាសៈស្បើយពីជំងឺកាចសាហាវកូវីដ ១៩ ហើយបើតាមការផ្សព្វផ្សាយរបស់សាមីខ្លួន។ ក្នុងការបង្ហោះលើហ្វេសបុករបស់ ចិត្រា លើកឡើងថា «ខ្ញុំបាទ ឡៅ ចិត្រា បានជាពីជំងឺ Covid ហើយ អរគុណអ្នកទាំងអស់គ្នាសម្រាប់ពាក្យជូនពរ ចូលរួមការពារទាំងអស់គ្នា ៣កុំ ៣ការពារ»។
រំលឹកដែរថា កីឡាករ ឡៅ ចិត្រា បានតេស្តរកឃើញមានជំងឺកូវីដ ១៩ កាលពីថ្ងៃទី១៨ ខែឧសភា ២០២១ បន្ទាប់ពីរូបគេបានចុះបេសកកម្មជាច្រើនសប្ដាហ៍នៅតាមតំបន់ផ្សេងៗដើម្បីដឹកជញ្ជូនស្បៀងក្នុងតំបន់បិទខ្ទប់កន្លងទៅ។ យ៉ាងណាគេមិនទាន់ឃើញភរិយារបស់ ចិត្រា បានជាពីជំងឺនេះនៅឡើយទេ៕