/60d92b253e381_1624845060_medium.jpg)
- 2021-06-27 18:56:59
- កីឡាផ្សេងៗ
ស្រួង ភាវី ៖ ខ្ញុំមិនចង់ប្រាប់គេមុនពេលខ្ញុំទទួលបានផ្លែផ្កានោះទេ
- 2021-06-27 18:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រួង ភាវី ៖ ខ្ញុំមិនចង់ប្រាប់គេមុនពេលខ្ញុំទទួលបានផ្លែផ្កានោះទេ
ចន្លោះមិនឃើញ
ស្រួង ភាវី កីឡាការិនីជម្រើសជាតិ ប៊ីយ៉ា និង ស្នូកឃ័រ (ការ៉ុម) បាននិយាយថា «ខ្ញុំមិនចង់ប្រាប់គេមុនពេលខ្ញុំទទួលបានផ្លែផ្កានោះទេ»។ ការលើកឡើងនេះក្រោយខ្លួនបញ្ចប់ការប្រកួតទទួលបានលេខ១ក្នុងព្រឹត្តិការណ៍កីឡាពិភពលោកប៊ីយ៉ា និង ស្នូកឃ័រ (ការ៉ុម) នៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។
ក្រោយពីបង្ហាញភាពជោគជ័យសម្រាប់ជាតិកីឡាការិនីខាងលើបានឲ្យដឹងថា ខ្លួនមិនចង់ប្រាប់ប្រជាជនកម្ពុជាមុនពេលការប្រកួតនេះចាប់ផ្ដើមឡើយ។ រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រឈានចូលមកដល់ទើប ភាវី ប្រកាសជូនអ្នកគាំទ្ររបស់ខ្លួនបានដឹង។
មូលហេតុនៃការមិនចង់ឲ្យអ្នកគាំទ្រដឹង ដោយសាររូបគេគិតថា បើប្រាប់មុនការប្រកួតមិនទាន់បញ្ចប់គេខ្លាចថា មិនបានជោគជ័យ។ មួយវិញទៀត ភាវី បង្ហើបថា ការមិនប្រាប់មុននេះជាចរិតរបស់គេផ្ទាល់គឺបានផ្លែផ្កាទើបប្រាប់អ្នកដទៃ។
រំលឹកថា ការទទួលបានជោគជ័យ ភាវី បានផ្ដួលកីឡាការិនីកូរ៉េខាងត្បូងនៅវគ្គផ្ដាច់ព្រ័ត្រ៣-០។ បើតាមវីដេអូនៃកាប្រកួតវ៉ៃមួយគ្រាប់ចុងក្រោយយកឈ្នះកីឡាការិនីកូរ៉េនោះ ភាវី សប្បាយចិត្តរហូតស្រក់ទឹកភ្នែកថែមទៀតផង។ ដោយសារនេះជាការឈ្នះមេដាយមាសកម្រិតពិភពលោកលើកទី១ជូនប្រទេសកម្ពុជា៕
វីដេអូ៖