
- 2021-07-11 19:46:40
- ប្រដាល់
កក្រើកណាស់ការប្រកួតរវាង ម៉ឺន មេឃា ប៉ះ ឃីម បូរ៉ា មានអ្នកមើលឡាយរហូតជាង ១៨ K
- 2021-07-11 19:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកណាស់ការប្រកួតរវាង ម៉ឺន មេឃា ប៉ះ ឃីម បូរ៉ា មានអ្នកមើលឡាយរហូតជាង ១៨ K
ចន្លោះមិនឃើញ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់គោជល់រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ២០២១ នេះបើទោះជាបាន៣ទឹកក្ដី ប៉ុន្តែមានអ្នកកំពុងមើលឡាយតាមហ្វេសបុកឡើងរហូតដល់ ១៨.៤ Kឯណោះ។
ការប្រកួតរវាងអ្នកទាំងពីរ បូរ៉ា ប៉ះ មេឃា នេះពិតជាធ្វើឲ្យអ្នកគាំទ្រគុនខ្មែរចាប់អារម្មណ៍ជាខ្លាំង និងចាំមើលរហូតដល់ការប្រកួតនោះចាប់ផ្ដើម។ មុនឈានដល់គូឯកដណ្ដើមខ្សែក្រវាត់នេះគឺចំនួនអ្នកចូលទស្សនាឡាយមិនសូវជាច្រើនប៉ុន្មានទេ ការប្រកួតឈានដល់គូ ឃីម បូរ៉ា ភ្លាមពី១ទឹកទៅ១ទឹកចំនួន Views ឡើយរហូតដល់ ១៨.៤ K តែម្ដង។
ក្រៅតែចំនួនអ្នកចូលទស្សនាឡាយ (Live) ច្រើនហើយនោះគូនេះក៏ធ្វើឲ្យមានការរិះគន់ច្រើនតាមហ្វេសបុករយៈពេល ២ថ្ងៃកន្លងទៅនេះពាក់ព័ន្ធការប្រកួតខុសលក្ខន្តិកៈរបស់កីឡាករ និងការសម្រេចមិនដាច់ស្រេចឈានដល់ការលើកពេលប្រកួត។ យ៉ាងណារឿងនេះបានបញ្ចប់ទៅហើយកាលពីយប់ម្សិលមិញ បន្ទាប់ពីមានប្រតិកម្មរបស់សម្ដេចតេជោ ក្នុងការប្រកួតមួយនេះ។ ចំណែកសហព័ន្ធក៏ប្រកាសផ្ដល់ជ័យជម្នះ ខ្សែក្រវាត់គោជល់នេះទៅ ឃីម បូរ៉ា ព្រោះដៃគូប្រកួតខុសលក្ខន្តិកៈ។
រំលឹកដែរថា ការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ២០២១ ដណ្ដើមខ្សែក្រវាត់គោជល់ ទម្ងន់ ៦០គីឡូក្រាម អមដោយប្រាក់រង្វាន់ ២០លានរៀល។ ទាំង បូរ៉ា និង មេឃា សុទ្ធតែកីឡាករល្បីឈ្មោះនាពេលបច្ចុប្បន្នក្នុងវិស័យគុនខ្មែរ៕