
- 2021-07-13 19:44:35
- កីឡាផ្សេងៗ
គង់ ម៉ូណាមិថុរ៉ា ចែករំលែកបទពិសោធអំឡុងផ្ទុះកូវីដ និងការនឹករលឹកសិស្សធ្លាប់ហាត់ជុំគ្នា
- 2021-07-13 19:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ម៉ូណាមិថុរ៉ា ចែករំលែកបទពិសោធអំឡុងផ្ទុះកូវីដ និងការនឹករលឹកសិស្សធ្លាប់ហាត់ជុំគ្នា
ចន្លោះមិនឃើញ
គ្រូជំនួយកីឡាហាប់គីដូ លោក គង់ ម៉ូណាមិថុរ៉ា អំឡុងផ្ទុះកូវីដ នេះគឺបន្តហ្វឹកហាត់ខ្លួនឯងនៅផ្ទះ និងមានចិត្តនឹករលឹកសិស្សជាខ្លាំងព្រោះធ្លាប់បង្ហាត់បង្រៀនជុំគ្នា ធ្លាប់ជួបមុខគ្នាជានិច្ចកាល។
លោក គង់ ម៉ូណាមិថុរ៉ា បានឲ្យដឹងថា អំឡុងផ្ទុះជំងឺកូវីដ និងបិទខ្ទប់កន្លងទៅនេះគឺពិតជាលំបាកជាពិសេសផ្លូវអារម្មណ៍តែម្ដង ពោលធ្លាប់បានចេញទៅបង្ហាត់សិស្សផ្សេងៗដល់ឥលូវត្រូវអាក់ខានបែបនេះធុញថប់ខ្លះៗដែរ។
គ្រូជំនួយរបស់សហព័ន្ធកីឡាហាប់គីដូ រូបនេះបន្ថែមទៀតថា អំឡុងពេលកូវីដនេះដែរលោកក៏នៅតែឆ្លៀតហ្វឹកហាត់ខ្លួនឯងដើម្បីរំលឹកក្បាច់ស្នៀតនានា ប៉ុន្តែមិនសូវបានល្អដូចជាការហាត់មានគ្នានោះទេ ព្រោះហាប់គីដូភាគច្រើនត្រូវការហាត់មានដៃគូ។ យ៉ាងណាលោកអំពាវនាវឲ្យគ្រប់គ្នាហ្វឹកហាត់កីឡាដើម្បីសុខភាពល្អប្រសើរ។
គ្រូវ័យក្មេងរបស់សហព័ន្ធខាងលើ សង្ឃឹមថាស្ថានភាពជំងឺកូវីដនឹងឆាប់ល្អប្រសើរឡើងវិញនៅពេលខាងមុខនេះ ដើម្បីមានឆាប់បានបង្ហាត់បង្រៀនសិស្សហាប់គីដូដូចមុនវិញ។ លោកបានផ្ដាំផ្ញើដល់សិស្សគុនហាប់គីដូទាំងអស់សូមឆ្លៀតហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះដើម្បីមានសុខភាពល្អ និងរំលឹកស្នៀតពីមុនៗផង។
រំលឹកដែរថា បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មកកម្ពុជាមានស្ថានភាពជំងឺកូវីដធ្ងន់ធ្ងរនៅឡើយទេ ពោលមានអ្នកឆ្លងមួយៗថ្ងៃក្នុងចំនួនច្រើន និងមានអ្នកស្លាប់ជាបន្តបន្ទាប់។ ចំណែកខាងកីឡាវិញត្រូវបានផ្អាកសកម្មភាពផ្សេងៗ និងការជួបជុំហ្វឹកហាត់ផងដែរ។ លោក គង់ ម៉ូណាមិថុរ៉ា ជាគ្រូជំនួយសហព័ន្ធខ្មែរកីឡាហាប់គីដូ៕